ខេត្តកោះកុង៖ ជនសង្ស័យម្នាក់ ត្រូវបានជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ធ្វើការឃាត់ខ្លួន ក្រោយយកកំប៉ុងដែកវាយចំពីលើក្បាលបុរសម្នាក់ បណ្តាលឲ្យរបួសជាច្រើនកន្លែង និងយកឈើជ្រុងបុកបំផ្លាញស៊ីបប្រូជា ច្រើនសន្លឹក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង០៥នាទីល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ហ៊ិន ធូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបនៅផ្ទះ មានទីលំនៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បានប្តឹឈ្មោះ ជឹម សាឃឹម ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ពីបទ ប្រើអំពើហឹង្សាបង្ករបួសស្នាមនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា នៅចំណុចផ្ទះ ជឹម សាខេន ស្ថិតក្នុងភូមិ៣ សង្កាតស្មាច់មានជ័យ ដោយជនសង្ស័យបានយកកំប៉ុងដែកវាយចំពីលើក្បាលបណ្តាលអោយរងរបួសជាច្រើនកន្លែង និងបានយកឈើជ្រុងបុកបំផ្លាញស៊ីបប្រូជាច្រើនសន្លឹក។
ក្នុងនោះ វត្ថុតាងដកហូតបានរួមមាន ៖
–កំប៉ុងដែកចំនួន០១
– ឈើបួនជ្រុងចំនួន០១ដើម។
ពេលនេះ ជនសង្ស័យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅផែនការងារព្រហ្មទណ្ឌខេត្តចាត់ការតាមនិតិវិធី ៕