ទីបំផុត សមត្ថកិច្ចខណ្ឌដូនពេញ ចាប់ខ្លួនបានក្រុមក្មេងស្ទាវ ដែលយកដបស្រា វាយបំបែកក្បាលយុវជនម្នាក់ បែកខ្ចាយនៅខាងមុខហាង នឹក Ex បានហើយ ចាប់បានមុខស្លូតណាស់!!!
សន្តិសុខសង្គម
410

រាជធានីភ្នំពេញ ៖ ទីបំផុត គិតមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានហើយ ក្រុមក្មេងស្ទាវ ដែលយកដបស្រា វាយបំបែកក្បាលយុវជនម្នាក់ បែកខ្ចាយ រួចមានបក្ខពួកផ្សេងទៀត ចូលទៅវាយយកៗ បណ្ដាលឲ្យរងរបួសធ្ងន់ ដែលឃ្លីបនេះ មានអ្នកទស្សនាយ៉ាងច្រើន ពេលនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅទៀបភ្លឺ ម៉ោង៤ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅខាងមុខហាង នឹក Ex ចំណុចផ្លូវ២៤២ កែងផ្លូវ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោយមានករណីនេះកើតឡើង យោងតាមប្រសាសន៍ដឹកនាំ​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម ឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការននគរបាលរាជធានីភ្នំពេញ​ ដែលបានដាក់ចេញ​ក្នុងស្មារតីអង្គប្រជុំកាលពីថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២៣ អោយអធិការដ្ឋានខណ្ឌទាំង១៤​ បង្កើនយកចិត្តទុកដាក់បង្កា​រ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ​ ​និងក្រុមក្មេងទំនើង​ តែងតែបង្កហឹង្សាក្នុងមូលដ្ឋាន។

តួយ៉ាង នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២ រហូតដល់ម៉ោង៥នាទីទាបភ្លឺ ក្រោយពីទទួលបាន​ប្រសាសន៍ដឹកនាំដ៏ថ្លៃថ្លានេះ ដើម្បីកាត់បន្ថយសភាពការណ៍ក្រុមក្មេងទំនើង អធិការដ្ឋានននគរបាលខណ្ឌដូនពេញ​បានរៀប​ចំជាយន្តការ​ ដាក់ចេញនូវវិធានបង្ការ ដោយបញ្ចេញកម្លាំងធ្វើសកម្មភាពល្បាត​ត្រួតពិនិត្យសមាសភាព សង្ស័យតាមតំបន់ងាយកើតបទល្មើស ដោយ បែងចែងជា​៥វេន​ (២៤ម៉ោង) ។

ឆ្លងតាមការដាក់ចេញយន្តការខាងលើ សមត្ថកិច្ចបានធ្វើការវាយតម្លៃនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ​ មុខ​សញ្ញាក្រុមក្មេងទំនើងតែងធ្វើសកម្មភាពនៅតាមតំបន់សប្បាយភាព​នៅពេលយប់​រួមមាន​៖

-តំបន់លើសួនវត្តបុទុម​ -តំបន់កំពង់ដរអរិយក្សត្រ​ -ណាហ្គាវើល

-សម្តេចសង្ឃជួនណាត

-តំបន់បឹងកក់​ ព្រមទាំងប្រមូលផ្តុំនៅតំបន់មានបន្ទប់ជួល ផ្ទះសំណាក់ និងតាមបណ្តាហាងរាត្រីផងដែរ។

ដើម្បីគ្រប់គ្រងសភាពការណ៍នេះបាន កម្លាំងអធិការដ្ឋានបានប្រើប្រាស់នូវវិធានការបង្ការជាមុន ដោយកំណត់សមាសភាពក្រុមក្មេងទំនើងដែលតែងបង្ករសភាពការណ៍ តាមសាលា តាមភូមិសាស្ត្រក្នុងខណ្ឌ ក៏ដូចតាមបណ្តាខណ្ឌផ្សេងៗ ចំពោះសមាសភាពដែលមានការសង្ស័យ​ យើងបានប្រមូលផ្តុំយកមកធ្វើការសាកសួរ​ ដាក់ការត្រួតពិនិត្យលើមធ្យោបាយដែលមិនមានស្លាកលេខ និងស្លាកលេខខុសប្រក្រតី បានអោយធ្វើកិច្ចសន្យា និងកសាងសាវតាជាតិទុកងាយស្រួលបើសិនសមាសភាពខាងលើបង្ករបទល្មើស គឺយើងបានគ្រប់គ្រងនូវអត្តសញ្ញាណបាន និងឈានដល់ការឃាត់ខ្លួនបានក្រុមជនដៃដល់ខាងលើតែម្តង ៕


Telegram