រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដព្រូសមួយគ្រឿង ត្រូវបានរថយន្ដដឹកទំនិញធន់ធំមួយគ្រឿងទៀត បើកកៀរ បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ២យប់ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចស្ដុបបំបែកជាបួនផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដព្រូសមួយគ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ 2BE 3321 បើកតាមបណ្ដោយផ្លូវ១០០៣ ក្នុងទិសដៅពីលិចទៅកើត មកដល់ស្តុបបំបែកជាបួន ក៏ត្រូវបានរថយន្ដដឹកទំនិញធន់ធំមួយគ្រឿង ដែលពាក់ស្លាកលេខ 3D 9665 បើកកៀរបណ្ដាលអោយរងការខូចខាតតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង ស្ទូចរថយន្តខាងលើ ទៅរក្សាទុកនៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕ Mrr Ka