រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ប្រៃសណីយ៍កម្ពុជា បានចេញនូវសេចក្ដីជូនដំណឹង
ជម្រាបជូនដល់សាធារណៈជន ឬ ក្រុមហ៊ុន ជ្រាបថា ដោយមានការរីករាលដាលជាសកលនៃជំងឺកូវីត១ បណ្តាលឱ្យប្រៃសណីយ៍កម្ពុជា មានការកកស្ទះបញ្ញើមួយចំនួន ដែលគ្មានអាសយដ្ឋានអ្នកផ្ញើ ពុំអាចរកអាសយដ្ឋានអ្នកផ្ញើរ ឬ អ្នកទទួលឃើញ មិនអាចបញ្ជូនត្រលប់ទៅប្រទេសដើម វិញបាន និងគ្មានសំណូមពរឱ្យបញ្ជូនត្រលប់ ហើយបញ្ញើទាំងនោះត្រូវបានរក្សាទុកចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ ២០២១ ។
ដោយពិនិត្យលើកញ្ចប់បញ្ញើទាំងនោះមានសម្ភារៈមួយចំនួនមិនអាចទុកបន្តទៀតបាន ដូច្នេះប្រៃសណីយ៍ កម្ពុជានឹងធ្វើការលក់ឡៃឡុង ហើយថវិកាដែលលក់បាននឹងយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ។
ប្រសិនបើសាធារណៈជន ឬ ក្រុមហ៊ុនមានបំណងចង់ចូលរួមដេញថ្លៃសម្ភារៈទាំងនោះនៅប្រៃសណីយ៍កម្ពុជា សូមអញ្ជើញមកទាក់ទងនៅទីស្នាក់ការកណ្ដាលប្រៃសណីយ៍កម្ពុជា ដែលមានអាសយដ្ឋានកាច់ជ្រុងវិថីលេខ១៣ និង១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ នៅរៀងរាល់ថៃ្ងម៉ោងធ្វើការ ឬ តាមរយៈតេលេក្រាមលេខ ០៩២ ៦៧០ ១១៨ ឬ ០១០៩៤១ ១១៨ ៕