រាជធានីភ្នំពេញ៖ អ្នករត់កង់បី និងភ្ញៀវ បានប្រកែកគ្នាតឹងសសៃក កើតការទាស់ពាក្យសម្តីគ្នា មករកសមត្ថកិច្ចនៅគោលដៅស្ពានជ្រោយចង្វារឲ្យជួយដោះស្រាយ ខណៈបុកឃីងហើយ មិនព្រមជិះ កង់បីទារ១ដុល្លារ ស្រាប់តែខាងភ្ញៀវ យកស្បែករកវាយមកលើគាត់ទៀត ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១១ យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ម្ដុំស្ពានជ្រោយចង្វារក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមសម្តីអ្នកបើកម៉ូតូកង់បីឥណ្ឌាប្រាប់ថា ភ្ញៀវបានបុកឃីងហៅគាត់ ហើយអត់ព្រមជិះ គាត់ក៏ថា អត់ជិះក៏ត្រូវបង់លុយអោយគាត់ ១ដុល្លាដែរ ក៏កើតជារឿងនិយាយគ្នា ហើយអ្នកដែលបុកឃីងកង់បីគាត់ ក៏យកស្បែកជើងរក វា.យគាត់ទៀត ខណៈដែលប្អូនស្រីដែលជាអ្នកហៅ បុកឃីង កង់បីឥណ្ឌានេះ បានប្រាប់ថា គាត់មិនបានវា...យ ទេគ្រាន់តែកាន់ស្បែកជើងជ្រ.ល ប៉ុណ្ណោះ ទើបមានការទាស់ពាក្យសម្ដីគ្នា មិនសុខចិត្តរៀងៗខ្លួន ក៏ចុះមករកអោយសមត្ថកិច្ចនៅគោលដៅស្ពានជ្រោយចង្វារអោយជួយដោះស្រាយតែម្តង ៕ សុវណ្ណរិទ្ធីគីន