នោះ! ស្នងការខេត្តកំពត ចាត់វិធានការក្តៅ បង្ក្រាបនិងប្រមូលក្រុមក្មេងទំនើង ដែលយប់ឡើងមិនចេះដេក ប្រមូលផ្តុំគ្នាពពាក់ពពូន មកដេកនៅអធិការដ្ឋានម្តង ចាំព្រឹក ចាំហៅម៉ែឪ មកធានាយកទៅវិញ!
សន្តិសុខសង្គម
134

ខេត្តកំពត ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា បញ្ហាក្មេងទំនើង ដេញកាប់ចាក់គ្នា មិនបានពេលថ្ងៃ ឬពេលរាត្រីនោះទេ តែងតែឧស្សាហ៍កើតមាន នៅតាមមូលដ្ឋានមួយចំនួន មិនថាក្នុងរាជធានីភ្នំពេញ នោះ សូម្បីបណ្តារខេត្តក៏មានដូចគ្នា ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក៏បាននិងកំពុង ធ្វើការបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ផងដែរ ។ ស្របពេលដែលមហាជន សូមណូមពរសូមឲ្យសមត្ថកិច្ច អនុវត្តច្បាប់ទៅលើក្មេងស្ទាវទាំងនេះ ក្រោយមួយរយៈចុងក្រោយនេះ ឃើញតែងតែបង្កភាពអសណ្តាប់ធ្នាប់យ៉ាងខ្លាំង ហាក់មិនញញើតនឹងច្បាប់ទាល់តែសោះ ។

តួយ៉ាងសម្រាប់ខេត្តកំពតវិញ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យដឹងថា «ចាប់ពីយប់នេះតទៅ 07.09.23 ចាប់ពីម៉ោង ២ ទាបភ្លឺក្រុមប្អូនៗដែលមិនចេះសំរាន្តយប់ ( ក្មេងទំនើង ) និងត្រូវប្រមូលយកមកទុកអោយសំរាកនៅអធិការដ្ឋាន ពេលព្រឹកឡើងបានអោយឪពុកម្តាយធានាយកទៅលំនៅដ្ឋានវិញ វិធានការណ៍នេះនិងអនុវត្តទាំង ៩ក្រុង ស្រុក »៕


Telegram