ខេត្តតាកែវ ៖ ទទួលបញ្ជា និងណែនាំពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១០ និង ២០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសនិងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្ដែង នៅចំណុចផ្លូវលំ ស្ថិតនៅភូមិត្រាំខ្នារ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ង៉ែត មករា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ(ជួញដូរ និងប្រើប្រាស់ ) រស់នៅភូមិត្រាំខ្នារខាងលិច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ក្នុងនោះ សមត្ថកិច្ចដកហូតបាន វត្ថុតាង ៖
-ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ ទម្ងន់: ៥,៩២ក្រាម(ថ្លឹងទាំងសំបកថង់)
-ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង
-សម្ភារៈសេពថ្នាំញៀនចំនួន០១(ដបទឹកបរិសុទ្ធ០១)
-ទូរសព្ទ័ចំនួន០២គ្រឿងម៉ាក(oppo និងvivo)
-ម៉ូតូ០១គ្រឿងម៉ាកហុងដាC125 ០១គ្រឿង ពណ៌ខ្មៅ គ្មានផ្លាកលេខ គ្មានក្បាំង ។
បន្ទាប់មកដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១១.១០នាទី(ថ្ងៃខែឆ្នាំដដែល) កំលាំងជំនាញបានបន្ដធ្វើការពន្លាតដែនដី ដើម្បីត្រួតពិនិត្យនិងឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ ឈ្មោះង៉ែត មករា (នៅភូមិត្រាំខ្នារខាងលិច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ) បានរកឃើញម្សៅក្រាមសថ្លាចំនួន០១កញ្ចប់ធំទម្ងន់: ១២,៧៧ក្រាម(ថ្លឹងទាំងសំបកថង់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿងម៉ាកកាវ៉ាសូគី ពណ៌ខ្មៅផ្លាកលេខភ្នំពេញ1FE 6951 និងសម្ភារៈវេចខ្ចប់ថ្នាំញៀន សម្ភារៈសេពឆ្នាំញៀន០១ និងកាំភ្លើងកែច្នៃចំនួន០១ដើម បន្ថែមទៀត។
ពេលជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការការ អមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ៕