រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចទូរសព្ទដៃ Iphone 12PorMax មួយគ្រឿង បានសម្រេច រួចព្យាយាមរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនបាន ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៥ និង ៣០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះលេខ៧៤ បុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះចំនួន២នាក់ ទី១ឈ្មោះ សា ណាសាន់ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ក្រុមហ៊ុនស្នាក់នៅផ្ទះលេខ៧៤ បុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២ឈ្មោះ ឈន ភារុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៧៤ បុរី ពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួននៅវេលាម៉ោង១១ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សឿយ សីហា ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៧៤ បុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រង់ចំណុចផ្ទះលេខ៧៤ ផ្លូវ១៣ បុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះសម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាក Iphone XS Max ពណ៌សចំនួន០១គ្រឿង ។
ដកហូតបាន វត្ថុតាងចាប់យក៖ ១/ទូរស័ព្ទដៃម៉ាក Iphone 12PorMax ពណ៌ប្រផេះ ចំនួន០១គ្រឿង (របស់ ជនរងគ្រោះឈ្មោះ សា ណាសាន់) ២/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ក្រហមចំនួន០១គ្រឿង (របស់ជនសង្ស័យ)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០០និង១០នាទី ជនរងគ្រោះឈ្មោះ សា ណាសាន់ ភេទប្រុស អាយុ២១ឆ្នាំ បានសម្រាកពីការងារជាបុគ្គលិកក្រុមហ៊ុនមហាសម្បត្តិ ស្ថិតនៅផ្ទះលេខ៧៤ បុរីពិភពថ្មី២ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានចូលដេកក្នុងបន្ទប់ សម្រាប់បុគ្គលិក ក្រុមហ៊ុនស្នាក់នៅ ស្ថិតនៅផ្ទះលេខ៧៤ខាងលើ ហើយជនរងគ្រោះឈ្មោះ សា ណាសាន់ ក៏បាន ទុកទូរស័ព្ទដៃម៉ាក Iphone 12PorMax ពណ៌ប្រផេះ ចំនួន០១គ្រឿង ដាក់បញ្ចូលថ្មក្បែរខ្លួន ។ រហូតដល់វេលាម៉ោង០៦និង០០នាទី ថ្ងៃខែឆ្នាំដដេល ជនរងគ្រោះ ឈ្មោះ សា ណាសាន់ បានក្រោកពីដេក ស្រាប់តែបាត់ទូរស័ព្ទដៃម៉ាកខាងលើ រួចជនរងគ្រោះឈ្មោះ សា ណាសាន់ ក៏បានដើរសួរបុគ្គលិក ដែលស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា ប៉ុន្តែពុំមានអ្នក ណាដឹងឡើយ។ បន្ទាប់មកនៅវេលាម៉ោង០០ និង១០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ សា ណាសាន់ បានឆែកកាមេរ៉ាសុវត្ថិភាព ដែល បំពាក់នៅក្នុងបន្ទប់កន្លែងស្នាក់ ក៏បានឃើញជនសង្ស័យឈ្មោះ សឿយ សីហា ភេទប្រុស អាយុ១៦ឆ្នាំ ដែល ជាបុគ្គលិកក្រុមហ៊ុនដូចគ្នា ជាអ្នកធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ ម៉ាក ខាងលើ នៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ។ លុះដល់វេលាម៉ោង១១និង ០០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះ ឈ្មោះ សា ណាសាន់ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច នគរ បាលខណ្ឌដង្កោ ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ សឿយ សីហា រួមនិងទូរស័ព្ទដៃម៉ាក Iphone 12PorMax ពណ៌ប្រផេះ ចំនួន០១គ្រឿង (របស់ ជនរង គ្រោះឈ្មោះ សា ណាសាន់) ត្រង់ចំណុចផ្ទះលេខ៧៤ បុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅ អធិការដ្ឋាន នគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការ សាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ច យើងថា រូបគេ (ជនសង្ស័យ) ពិតជាបាន ធ្វើសកម្មភាព លួចទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ សា ណាសាន់ ប្រាកដមែន ហើយកន្លងមក រូបគេ (ជនសង្ស័យ) ធ្លាប់បាន ធ្វើសកម្មភាព លួចទូរស័ព្ទដៃម៉ាក Iphone XS Max ពណ៌ស របស់ជនរងគ្រោះឈ្មោះ ឈន ភារុន ភេទប្រុស អាយុ១៨ឆ្នាំ ដែលជាបុគ្គលិកក្រុមហ៊ុនដូចគ្នា កាលពីថ្ងៃ ទី០៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៥៥នាទី បាន០១គ្រឿងបានសម្រេចម្តងរួចហើយ ប៉ុន្តែទូរស័ព្ទដៃ នោះ ត្រូវរូបគេ (ជនសង្ស័យ) បានយកទៅលាក់ទុកនៅក្នុងកាបូបខោអាវ ក៏ត្រូវមិត្តភក្តិផ្សេងទៀតលួចបន្តទៅបាត់ ទើបជនរងគ្រោះទាំងពីរនាក់ បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ការតាម ផ្លូវច្បាប់ តែម្តង ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ ជនសង្ស័យ ហើយមានការសម្រប សម្រួល ពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចយើង ឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ