២សំណាញ់ ចាប់ត្រីអស់ពីបឹង! ក្មេងទំនើងដែល កាប់គ្នានៅចំណុចវេទិការខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបានអស់ហើយ
ខេត្តបន្ទាយមានជ័យ ៖យោងតាមផេក អធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថា ២សំណាញ់ ចាប់ត្រីអស់ពីបឹង! ។
ដោយមានការដឹកនាំជំនាញច្បាស់ ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត នគរបាលក្រុង និងកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវភ្លាមៗ ក្រោយពីកើតហេតុករណីហិង្សា រវាងក្មេងទំនើង ២ក្រុម ធ្វើសកម្មភាពកាប់គ្នានៅចំនុចវេទិការខេត្ត បន្ទាយមានជ័យ កាលពីយប់ទី៦ ឈានចូលទី៧ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង២និង៤០ទៀបភ្លឺ
អង្គភាពទាំង២ ធ្វើការស្រាវជ្រាវចាប់ជនល្មើសបាន ១៦នាក់ ស្រីម្នាក់ (នគរបាលឃាត់ ១២នាក់ស្រីម្នាក់ និងអាវុធហត្ថឃាត់ ៤នាក់) បញ្ជូនទៅតុលាការ ៕