ពុទ្ធោ! ខឹ..ងប្តីមានស្រីច្រើន បីកូនអាយុ៣ខែពីក្នុងអង្រឹង មកជ្រមុជក្នុងធុងទឹក ទុកចោលរហូតស្លា...ប់ រួចធ្វើជាដើរទៅបោកខោអាវនៅក្រៅផ្ទះ ម្តាយក្មេកមកវិញឃើញចៅក្នុងធុងទឹក ស្រែកឆោឡោតែម្តង!!!
សន្តិសុខសង្គម
225

ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់អង្គភាព ការពារកុមារ CPU បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ​ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) ទទួលបានសេចក្តីរាយការណ៍មួយ ពីករណី ក្មេងប្រុសអាយុ៣ខែម្នាក់ ស្លាប់ក្នុងធុងទឹក នៅចំណុចផ្ទះមួយកន្លែង ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ពេលមកដល់ អង្គភាពការពារកុមារ CPU បានប្រមូលព័ត៌មានបន្ត ពីនគរបាលមូលដ្ឋាន និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ ខណៈ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) និងនគរបាលជំនាញបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាននិងកំពុងពិនិត្យធ្វើកោសល្យវិច័យទៅលើសព ទារកអាយុ ៣ខែខាងលើ យ៉ាងយកចិត្តទុកដាក់ និង​បាន​កំណត់​ថា ការស្លាប់របស់ទារកខាងលើ ជាអំពើ​មនុស្ស​ឃាត។

ក្នុងនោះ អ្នកស្រុក និងសាក្សីជាច្រើននាក់ ក៏ត្រូវបានសម្ភាស។ ហើយក្នុងរយៈពេល ៣ម៉ោងម្តាយ របស់ទារកតូចអាយុ៣ខែខាងលើ ត្រូវបានកំណត់អត្តសញ្ញាណថាជា ជនសង្ស័យ ក្នុងការស្លាប់កូនរបស់ខ្លួន ។

ពេលនេះ ស្ត្រីជាម្តាយអាយុ២៤ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរ និងបានសារភាពថា ខ្លួនពិតជាបានសម្លាប់កូនខ្លួនឯងអាយុ ៣ខែពិតមែន ហើយត្រូវបានចោទប្រកាន់ ពីបទមនុស្សឃាតដោយចេតនា សូមឲ្យព្រលឹងទារកតូចខាងលើ បានទៅកាន់ទីបរមសុខ។

សូមបញ្ជាក់បន្ថែមថា បើតាមប្រភពព័ត៌មាន ជនសង្ស័យជាម្តាយរូបនេះ មានឈ្មោះ នៅ ស្រីណៃ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកសិករ មានប្តីអាយុ២០ឆ្នាំ មុខរបរកម្មករលើកស្រាបៀរ បានខឹងនឹងប្តី មានស្រីច្រើន ក៏កើតចិត្តខឹង ចាប់កូនអាយុទើបតែ៣ខែ ជ្រមុជក្នុងទឹក បណ្តាលឲ្យស្លាប់តែម្តង ។

តាមកំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកប្តីប្រពន្ធ១គូនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នា រឿងប្រច័ណ្ឌ លុះនៅថ្ងៃកើតហេតុ ជនសង្ស័យជាម្តាយបានដាក់កូនក្នុងអង្រឹងឲ្យដេក ហើយអង្គុយយោល រហូតដល់ប្ដីចេញទៅធ្វើការ ម្ដាយក្មេកក៏ចេញទៅផ្សារបាត់អស់ ឃើញសភាពស្ងាត់ ក៏លើកបីកូនចេញអង្រឹងឫស្សី ដើរចូលទៅក្នុងបន្ទប់ទឹកក្នុងផ្ទះ ហើយជ្រមុជក្បាលកូនទឹកក្នុងធុងទឹក ទុកចោល រួចដើរទៅក្រៅផ្ទះធ្វើជាបោកខោអាវ លុះម្ដាយក្មេក មកដល់ឃើញចៅក្នុងធុងទឹក ក៏ស្រែកឆោឡោតែម្តង ៕


Telegram