អន្តរជាតិ៖ សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលបានចូReuters លរួម ក្នុងការទាក់ទងជាមួយយោធាមីយ៉ាន់ម៉ា ក្នុងពេលកាន់តំណែង ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរប្រជាធិបតេយ្យ បាននិយាយកាលពីថ្ងៃច័ន្ទថា លោកមានការរន្ធត់ចិត្ត ចំពោះអំពើហិង្សាក្រៃលែង ដែលបានប្រឆាំងនឹងជនស៊ីវិល បន្ទាប់ពីបានកាន់កាប់អំណាចនៅក្នុងរដ្ឋប្រហារ។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ លោក អូបាម៉ា បាននិយាយថា លោកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល Biden និងបណ្តាប្រទេស ដែលមានគំនិតដូចគ្នាក្នុងការដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍មីយ៉ាន់ម៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គមធ្វីតទ័រ លោកអូបាម៉ា បាននិយាយថា« កិច្ចប្រឹងប្រែងខុសច្បាប់និងឃោរឃៅរបស់យោធា ដើម្បីអនុវត្តឆន្ទៈរបស់ខ្លួន បន្ទាប់ពីមួយទសវត្សរ៍ នៃសេរីភាពកាន់តែច្រើន នឹងមិនត្រូវបានទទួលយកដោយប្រជាជន ហើយមិនគួរត្រូវបានទទួលយកដោយពិភពលោកទាំងមូលនោះផងដែរ»។
លោកបានបន្ថែមថា« ប្រទេសជិតខាងមីយ៉ាន់ម៉ា គួរតែទទួលស្គាល់ថារបបឃាតកម្ម ដែលត្រូវបានបដិសេធដោយប្រជាជន នឹងនាំមកនូវអស្ថិរភាពកាន់តែខ្លាំង វិបត្តិមនុស្សធម៌និងហានិភ័យនៃរដ្ឋដែលបរាជ័យ»។
លោកអូបាម៉ា បានទទូចដល់ប្រជាជននៅមីយ៉ាន់ម៉ា ដែលកំពុងស្វែងរកអនាគតប្រជាធិបតេយ្យ ដើម្បីបន្តបង្កើតសាមគ្គីភាពរវាងក្រុមជនជាតិនិងសាសនា។ ទាំងនេះគឺជាពេលវេលាដ៏ខ្មៅងងឹត ប៉ុន្តែខ្ញុំត្រូវបានជំរុញដោយការរួបរួម និងការប្តេជ្ញាចិត្ត ចំពោះគុណតម្លៃប្រជាធិបតេយ្យ ដែលបង្ហាញដោយប្រជាជនភូមាជាច្រើន ដែលផ្តល់ក្តីសង្ឃឹមសម្រាប់អនាគតនៃប្រទេសមីយ៉ាន់ម៉ា ដែលអាចមានតាមរយៈមេដឹកនាំដែលគោរពឆន្ទៈប្រជាជន។ ទាំងនេះជាសម្តីរបស់អតីតប្រធានាធិបតីបាននិយាយ។
ក្រុមឃ្លាំមើលសកម្មជនម្នាក់បាននិយាយថា មនុស្សជាង៧៥០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីពួកឧត្តមសេនីយ៍បានប្រើកម្លាំងដ៏សាហាវប្រឆាំងនឹងក្រុមអ្នកតវ៉ា ដែលប្រឆាំងនិងការធ្វើរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈរបស់ពួកគេ។
វាជាការផ្លាស់ប្តូរដ៏ធំមួយ ពីក្តីសង្ឃឹមខ្ពស់កាលពីមួយទសវត្សរ៍មុន នៅពេលដែលយោធា បានចាប់ផ្តើមផ្លាស់ប្តូរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ បន្ទាប់មកឧត្តមសេនីយ៍ បានដោះលែងមេដឹកនាំប្រជាធិបតេយ្យ លោកស្រី អ៊ុង សានស៊ូជី និងបានអនុញ្ញាតឱ្យលោកស្រីឈរឈ្មោះសម្រាប់មុខតំណែង។
ក្រុមអ្នកតស៊ូមតិអ្នកទោសនយោបាយ បាននិយាយថា មនុស្សចំនួន ៣.៤៣១នាក់ ត្រូវបានឃុំខ្លួន ពីបទប្រឆាំងរដ្ឋប្រហារ រួមទាំងលោកស្រី ស៊ូជី ដែលប្រឈមនឹងការចោទប្រកាន់ ដែលអាចមើលឃើញថាលោកស្រីជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ៕ ប្រភព៖ Reuters ប្រែសម្រួល៖ នង ណារិន