ឃើញរូបភាពហើយរ...ន្ធ...ត់ណាស់! ឪពុ..កនិងកូ...នស្រីអាយុ១ខួ...ប ធ្លា...ក់ពីលើអាគារ បាលី២ ស្លា....ប់ទាំង២នាក់ មិនទាន់ដឹងជាករណីអ្វីនៅឡើយ!!!
សន្តិសុខសង្គម
555

រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់លោក ពេលឃើញរូបភាព ខណៈសពឪពុក បែកខួរខ្ទាតខ្ចាយ បាក់ជើងទាំងសងខាង ចំណែកកូនស្រីអាយុប្រមាណ ១ខួបវិញ បាក់ក ធ្លាយខួរខ្ចាយក្បែរសពឪពុក ស្លាប់ទាំង២នាក់យ៉ាងរន្ធត់ ក្រោយឃើញធ្លាក់ពីលើអាគារ បាលី២ ខាងលើ ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១២និង ៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបរិវេណ មុខអាគារបាលី២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបឋម នៅទីតាំងកើតហេតុ បានឲ្យដឹងថាជាបឋមថា សពទាំងឪពុក និងកូនស្រីអាយុប្រមាណ១ខួបនេះ ត្រូវបានគេឃើញ ធ្លាក់ចេញពីលើអាគារខាងលើ បន្ទប់លេខ២២ ជាន់ទី២០ជាង ចុះមកក្រោម ។

ភ្លាមៗគេឃើញមានសមត្ថកិច្ច និងនគរបាលជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកហ៊ុំព័ទ្ធខ្សែនៅទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យ ពិនិត្យទៅលើសព សង្ស័យជាជនបរទេស និងកំពុងតែស្រាវជ្រាវកាមេរ៉ាសុវត្ថិភាព នៃអគារខាងលើបន្ថែម ដើម្បីឲ្យច្បាសថាតើជនរងគ្រោះ ស្លាប់ដោយសារករណីឃាតកម្ម ឬករណីអត្តឃាត ឲ្យប្រាកដ ។

ព័ត៌មានលម្អិតយ៉ាងណានោះ យើងនឹងផ្សាយជូនបន្តទៀត ៕ មេសា


Telegram