ឯកឧត្តម ប៉ុល រតនា អញ្ជើញចុះចែកអំណោយ ជូនពលរដ្ឋក្រីក្រ ចំនួន៧៦គ្រួសារ និងប្រកាស​ឧបត្ថម្ភ​ផ្ទះជូនប្រជាពលរដ្ឋ០៦ខ្នង ក្នុងឃុំចុងអំពិល ស្រុកកញ្ជៀច
សន្តិសុខសង្គម
99

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ជាតិ ចុះជួយ ឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង បានអញ្ជើញចុះចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ក្នុងឃុំចុងអំពិល ជិត១០០គ្រួសារ ។

ពិធីចែកអំណោយនេះដែរ បានធ្វើឡើងនៅ ​ស្នាក់ការគណបក្សឃុំចុងអំពិល​ ដែលស្ថិតក្នុងឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង និងមានការចូលរួមពីសំណាក់ លោក​ ឈឿន​ ភី​ អភិបាលរងស្រុក , មេឃុំ​ សមាជិកក្រុមប្រឹក្សាឃុំ, ថ្នាក់ដឹកនាំភូមិ, ស្មៀនឃុំ, មណ្ឌលសុខភាព ប៉ុស្ដិ៍រដ្ឋបាល និងប្រជាពលរដ្ឋចំនួន ៧៦គ្រួសារផងដែរ ។

ឆ្លៀតឱកាស នេះ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ជាតិ ចុះជួយ ឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង បានឡើងមានប្រសាសន៍ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ ដែលអញ្ជើញចូលរួម និងបានពាំនាំ នូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម នាយឧត្តម​សេនី​យ៍​អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាល ​ឯកឧត្តម តែងតែគិតគូពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ។

ក្នុងនោះដែរ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ជាតិ ចុះជួយ ឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែ បានធ្វើការប្រគល់ជូនអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៧៦គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ២៥គីឡូក្រាម , មី០១កេះ , ទឹកស៊ីអ៊ីវ០១យួ , ទឹកត្រី០១យួ, ត្រីខ០១យួ និងថវិកាចំនួន២០០,០០០រៀល ។

អ្វីដែលសំខាន់នោះ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ជាតិ ចុះជួយ ឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង ក៏បានប្រកាស​ឧបត្ថម្ភ​ផ្ទះជូនប្រជាពលរដ្ឋ០៦ខ្នងផង​ដែរ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់​ឯកឧត្ដម នាយឧត្តម​សេនី​យ៍​អគ្គស្នងការនគរបាលជាតិ ជូនប្រជាពលរដ្ឋក្រីក្រលំបាក ក្នុងឃុំចុងអំពិលខាងលើ ។​ បន្ទាប់មក ឯកឧត្តម បានប្រគល់សម្ភារៈជូន ប្រជាការពារនិង សមត្ថកិច្ចទូទាំងឃុំបន្ថែមទៀត រួមមាន វិទ្យុទាក់ទងចំនួ១០គ្រឿង និងមួកប៉ូលិសចំនួន ០៩មួក រួមទាំងឈុតសម្លៀកបំពាក់ ផងដែរ ដើម្បីទុកបំពេញតួនាទីភារកិច្ច បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ៕


Telegram