ទីតាំងស្ដុកទុក និងចែកចាយសាច់បង្កកមួយកន្លែងទៀតហើយ ក្នុងខណ្ឌសែនសុខ ត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញ មានហានិភ័យលើសុខភាពសម្រាប់អ្នកបរិភោគ!
សន្តិសុខសង្គម
218

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានបង្ហោះនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឲ្យបានដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានខិតខំស្រាវជ្រាវទប់ស្កាត់ការចរាចរ សាច់បង្កក ដែលពុំអនុលោមភាពកំពុងនឹងចរាចរលក់នៅលើទីផ្សារជាច្រើនខុសនឹងច្បាប់ ពិសេសខុសនឹងលក្ខខណ្ឌតម្រូវស្ដីពីម្ហូបអាហារ និងពុំមានឯកសារច្បាស់លាស់តាមច្បាប់ជាធរមាន។

អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបញ្ជាក់ទៀតថា សកម្មភាពនៃស្រាវជ្រាវនេះគឺត្រូវបានរកឃើញនៅភូមិសាស្រ្តខណ្ឌសែនសុខ ដែលជាឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងខុសនឹងបទប្បញ្ញត្តិដែលមានចែងធរមាន និងមានហានិភ័យទៅលើសុខភាពសម្រាប់អ្នកបរិភោគដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើង។

សាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវម្ចាស់ទីតាំងចូលខ្លួនមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញនាពេលក្រោយ។

សូមបងប្អូនប្រជាពលរដ្ឋមេត្តាជួយ like និង share ដើម្បីបានជាព័ត៌មានដល់បងប្អូនផ្សេងទៀតបានយល់ដឹងចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារទាំងអស់គ្នាផងដែរ ៕


Telegram