អគ្គិភ័យឆេះ ផ្ទះល្វែងជាន់ទី២ មួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកបាញ់ពន្លត់
សន្តិសុខសង្គម
137

រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង ៤និង ១០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៧E2 ផ្លូវព្រះនរោត្តម ភូមិ២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងដែលឆេះមានឈ្មោះ ឃាន ចន្រ្តា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ ចំពោះមូលហេតុ កំពុងស្រាវជ្រាវ ដោយបានឆេះទីតាំង ប្រភេទសំណង់ ថ្មបេតុង ទំហំ ០៤ម៉ែត្រ X១០ម៉ែត្រ ឆេះផ្ទះល្វែងជាន់ទី២ ចំនួន ០១ល្វែង រួមទាំងសម្ភារៈអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

ជុំវិញករណីនេះ ក៏មានការអន្តរាគមន៍បាញ់ពន្លត់ យ៉ាងលឿនរហ័សពីខាង​រថយន្តការិយាល័យអគ្គិភ័យ​​ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ឡាន ស្មើរនឹង ៣២ម៉ែត្រគូប រហូតរលត់ទៅវិញនៅម៉ោង ៥ល្ងាចថ្ងៃដដែល ៕ មេសា


Telegram