យោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តសៀមរាបបានបង្ហោះឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បាននឹងកំពុងរៀបចំសោភ័ណស្ទឹងសៀមរាប ត្រៀមនឹងអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ក្រុមការងារដ្ឋបាលខេត្ត និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបបាននឹងកំពុងរៀបចំសោភ័ណស្ទឹងសៀមរាប ក៏ដូចជាក្រុងសៀមរាប ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពើដែលមានកម្មវិធីជាច្រើនដូចជា ពិធីប្រណាំងទូក ប្រកួតទូកមិត្តភាព ដាល់អំបុក បណ្តែតប្រទីប ប្រដាល់គុនខ្មែរអន្តរជាតិ ប្រគុំតន្ត្រី ជិះទូកលេង ផ្សារបណ្តែទឹក ធីពិរព័ណ៍ម្ហូបអាហារ កម្មវិធីលែងល្បែងកំសាន្ត កញ្ញាធ្លាក់ទឹក ប្រដាល់ធ្លាក់ទឹក ដើរខ្សែពួរ និងជិះកង់លើក្តារ និងកម្មវិធីផ្សេងៗទៀត។
សូមបងប្អូនអញ្ជេីញចូលរួមទស្សនា និងមកលេងកម្សាន្តឱ្យបានច្រើនកុះករ ៕