រាជធានីភ្នំពេញ៖ បុរសម្នាក់ ជាបុគ្គលិកម៉ៅការសំណង់ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម ចោលប្រពន្ធ និងកូនៗ.. ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង ៨នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នោចំណុចក្នុងបុរី សែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ទូច វណ្ណៈ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកម៉ៅការសំណង់ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា តាមការបំភ្លឺពីឈ្មោះ កែវ វត្ថា អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីគាត់ភ្ញាក់ពី ដេកបានឡើងទៅងូតទឹកបន្ទប់ខាងលើ រហូតដល់ម៉ោង ០៨:៣០ នាទី គាត់បានឡើងទៅហៅ ស្រាប់តែឃើញប្តីចងកជាប់នឹងចម្រឹងដែកបង្អួចក៏បានស្រែកហៅកូនៗមកកាត់ខ្សែទម្លាក់ និងរាយការណ៍ជូនសមត្ថកិច្ច ។
ប្រពន្ធបានបញ្ជាក់ទៀតថា ប្តីរបស់គាត់ មានជម្ងឺសើរស្បែកប្រចាំកាយព្យាលបាល និងមិនបានទៅធ្វើការប្រហែលមួយខែហើយ មិនដឹងថាមានរឿងអ្វីនោះទេ ។
យោងតាមការ ពិនិត្យសាកសពនៅកន្លែងកើតហេតុ និងការបញ្ជាក់ពី ឧកញ៉ា វេជ្ជបណ្ឌិត និង សុវណ្ណរ័ត្ន គ្រូពេទ្យ ធ្វើកោសល្យវិច្ច័យរាជធានីភ្នំពេញ សពពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនពិតមែន ។ ពេលនេះ សពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ មេសា