លោក ជា ពិសី កោះអញ្ជើញម្ចាស់ភោជនីយដ្ឋាន ដឹ ឆ្នេរ ដែលបង្កសម្លេងរំខានដល់អ្នកជិតខាង មកធ្វើកិច្ចសន្យាជាលើកចុងក្រោយ មុននឹងឈានដល់ការបិទអាជីវកម្មទាំងស្រុង និងទទួលខុសត្រូវចំពោះមុខច្បាប់!
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌ បានកោះអញ្ជើញម្ចាស់ភោជនីយដ្ឋាន ដឹ ឆ្នេរ ដែលបង្កសម្លេងរំខានដល់អ្នកជិតខាង មានទីតាំងផ្ទះលេខ៣៥ ផ្លូវលេខ៥២៨ ភូមិ១៤ សង្កាត់បឹងកក់ទី១ មកធ្វើកិច្ចសន្យាជាលើកចុងក្រោយ ឲ្យអនុវត្តតាមខ្លឹមសារទាំងស្រុងចំនួន ០៦ចំណុច (ដូចមានជូនភ្ជាប់មកជាមួយក្នុងកិច្ចសន្យាខាងក្រោមនេះ) ៖