មន្ត្រីយោធា ថ្នាក់អនុសេនីយ៍ឯក នៅអគ្គនាយកដ្ឋាន ភស្តុភាហិរញ្ញវត្ថុក្រសួងការពារជាតិម្នាក់ ជួបគ្រោះថ្នាក់ចរាចររងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ មន្ត្រីយោធា នៅអគ្គនាយកដ្ឋាន ភស្តុភាហិរញ្ញវត្ថុក្រសួងការពារជាតិម្នាក់ ជិះម៉ូតូបុកទួលទទឹងថ្នល់ ហោះដួលរងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ចេញជួយសង្គ្រោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ជាមន្ត្រីយោធា នៅអគ្គនាយកដ្ឋាន ភស្តុភាហិរញ្ញវត្ថុក្រសួងការពារជាតិ អនុសេនីយ៍ឯក អៀម រ៉ាមេន អាយុ៣៧ឆ្នាំ បានរងរបួសបែកមុខ សន្លប់បាត់ស្មារតី ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ៕ មេសា