រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹង២ករណីផ្សេងគ្នា ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន ។
ក្នុងនោះករណីទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រៀម ដាវីត ហៅពយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជនសង្ស័យមានសារធាតុញៀន) ពាក់ព័ន្ធករណីលួច (ម៉ាស៊ីត្រជាក់) កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី ត្រង់ចំណុចហាងកាហ្វេរ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ជនរងគ្រោះឈ្មោះ ទ្រី សុខថុនី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ទីលំនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ម៉ាស៊ីនត្រជាក់(ដោះរួចជាបំណែក ០១ចំនួន) ។
មុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយលេងនៅផ្ទះស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ស្រាប់តែឈ្មោះចាប ប៊ុនណេង ភេទប្រុស អាយុ២០ឆ្នាំ(ត្រូវជាក្មួយថ្លៃរបស់ជនរងគ្រោះ) បានមក ប្រាប់ថាមានចោរផ្លោះរបងចូលហាងកាហ្វេរដែលជនរងគ្រោះ ឈប់លក់ហើយបានបិទទ្វារចាក់សោរ តាំងពីខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិខាងលើ រួចជនរងគ្រោះក៏បានយកកូនសោទៅចាក់ទ្វាររបងចូលទៅខាងក្នុងហាងកាហ្វេរ ស្រាប់តែឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពលួចម៉ាស៊ីន ត្រជាក់បម្រុងយកចេញមកក្រៅ ហើយជនរងគ្រោះនិងក្មួយក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង ម៉ា ស៊ីនត្រជាក់(ដោះរួចបំណែក០១ចំនួន)រួចជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង មកជួយអន្តរាគមន៍ ពេលសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ជនរងគ្រោះក៏បានប្រគល់ ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ឲ្យសមត្ថកិច្ចយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង តាមនី តិវិធីច្បាប់ ។
ចំណែកករណីទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហន ចិន្តា ហៅ ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី លួច (កាត់ខ្សែភ្លើង) កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០២និង១០នាទី ត្រង់ចំណុចវត្តធម្មត្រ័យ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ជនរងគ្រោះឈ្មោះ ជួង រីករាយ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ១/ខ្សែភ្លើងទំហំ ២x១.៥ mm ប្រវែង៧០ម៉ែត្រចំនួន០១ដុំ, ២/ទូរសព្ទដៃម៉ាកណូគាចុចពិល ពណ៌ខៀវចំនួន០១គ្រឿង ៣/កង់តួស្រី ពណ៌ខ្មៅចំនួន០១គ្រឿង ។
មុនពេលកើតហេតុ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០២និង១០នាទី ជនរងគ្រោះឈ្មោះ ជួង រីករាយ ភេទស្រី អាយុ៣២ឆ្នាំ កំពុងតែដេកនៅតូបលក់ដូរ ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែដាច់ភ្លើងអគ្គិសនី ។ ពេលនោះជនរងគ្រោះក៏បានចេញមើលខ្សែភ្លើងអគ្គិសនី ដែលជនរងគ្រោះតចេញពី កាប៊ីនភ្លើងនៅក្នុង វត្តធម្មត្រ័យ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញស្នាម កាត់ខ្សែភ្លើង រួចជនរងគ្រោះក៏បានទៅប្រាប់ឈ្មោះ ម៉ា តុលា ភេទប្រុស អាយុ៣០ឆ្នាំ ឱ្យជួយរកអ្នកកាត់ខ្សែភ្លើង ហើយក៏បានឃើញជនសង្ស័យឈ្មោះ ហន ចិន្តា ហៅ ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ កំពុងធ្វើសកម្មភាពរុំខ្សែភ្លើង ជាចង្វាយ លើកដាក់លើកង់តួស្រីពណ៌ខ្មៅ បម្រុងជិះគេចខ្លួន ឃើញដូចនេះជនរងគ្រោះក៏បានស្រែកថា ចោរលួច ខ្សែភ្លើង ធ្វើឱ្យជនសង្ស័យភ័យក៏រត់គេចខ្លួនបាត់។ រហូតដល់វេលាម៉ោង០៥និង០០នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល ជនសង្ស័យ បានចូលទៅក្នុងវត្តធម្មត្រ័យខាងលើម្តងទៀត រួចជនរងគ្រោះនិងឈ្មោះ ម៉ា តុលា ក៏បានឃាត់ខ្លួន ជនសង្ស័យ រួចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសឱ្យជួយ អន្តរាគមន៍ នាំខ្លួន ជនសង្ស័យ និងវត្ថុតាង ១/ខ្សែភ្លើងទំហំ ២x១.៥ mm ប្រវែង៧០ម៉ែត្រ ចំនួន០១ដុំ, ២/ទូរសព្ទដៃម៉ាក ណូគាចុចពិល ពណ៌ ខៀវចំនួន០១គ្រឿង ៣/កង់តួស្រី ពណ៌ខ្មៅចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយ សារភាព ប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះ ប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ