គ្រាន់តែរឿងជិះកង់បី គ្មានលុយអាប់សោះនារីចិត្តខ្លាំងម្នាក់ បានវាយកំទេចកង់បី និងរកដុតទាំងកង់បីចោលទៀត រួចចូលដេកធ្វើព្រងើយ!
សន្តិសុខសង្គម
357

រាជធានីភ្នំពេញ ៖ គ្រាន់តែរឿងជិះកង់បី គ្មានលុយអាប់សោះ នារីចិត្តខ្លាំងម្នាក់ បានវាយកំទេចកង់បី និងរកដុតទាំងកង់បីចោលទៀត ផ្អើលគេឯងពេញមួយភូមិ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈាមចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីម្ចាស់កង់បី ដែលត្រូវគេដៀលប្រមាថ និងវាយកម្ទេចកង់បីរបស់គាត់ បានរៀបរាប់ទាំងអួរដើមកថា មុនពេលកើតហេតុ គាត់បានដឹកនារីម្នាក់មកពីផ្លូវឫស្សីផ្អែម ស្ដុបទួលពង្រទៅផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែ ពេលដឹកមកដល់មុខផ្ទះនារីខាងលើ នារីនោះក៏ហុចលុយអោយ ២០ដុល្លារឲ្យ អ្នករត់កង់បីក៏បានប្រាប់ថា គ្មានលុយអាប់ទេ បែរជាឈ្លោះប្រកែកគ្នា តឹងសសៃក រហូតដល់នារីខាងលើ យកដុំថ្មវាតកម្ទេចកង់បីរបស់គាត់ និងរកដុតកង់បីចោលថែមទៀត ហើយចាក់សោទ្វារដេកធ្វើព្រងើយ ដោយមិនឲ្យលុយសូម្បីតែមួយរៀលទើបគាត់រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យ បានមកដល់សួរនាំបុរសអ្នករត់កង់បីខាងលើ និងបាននាំគាត់យកទៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដើម្បីដាក់ពាក្យបណ្ដឹង និងធ្វើការតាមនីតិវិធីច្បាប់ ៕ Mrr Ka


Telegram