អគ្គិភ័យឆេះត្របាក់ផ្ទះលក់ធុងបាស់មួយកន្លែង យ៉ាងសន្ធោសន្ធៅខ្លាំងខ្មួរខ្មាញ់ ខ្ទេចទាំងស្រុង ក្នុងខណ្ឌបឹងកេងកង!!
សន្តិសុខសង្គម
246

រាជធានីភ្នំពេញ៖ ផ្ទះពលរដ្ឋចំនួន ០២ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះលេបត្របាក់យ៉ាងសន្ធោសន្ធៅខ្មួរខ្មាញ់ និងផ្ទុះលាន់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចពន្លត់អគ្គិភ័យ ចុះមកធ្វើការបាញ់ពន្លត់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០និង ៣០ នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅចំណុចផ្ទះលេខ ៥៣អាបេ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីក្នុងផ្ទះកើតហេតុ ពេលនោះម្ចាស់ផ្ទះក៏បានយកទុយោទឹកបាញ់ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានភាពបាន ដោយសារអណ្ដាតភ្លើងឆាបឆេះលឿនខ្លាំង។ ភ្លាមៗនោះម្ចាស់ផ្ទះបានយករថយន្តចេញពីក្នុងផ្ទះទាន់ពេលវេលា និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បី ទៅមន្រ្តីជំនាញបង្ការនិងពន្លត់អគ្គីភ័យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍។

ភ្លាមៗ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ លឹម ម៉េងហៃ ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរអ្នកលក់ធុងបាស ខណៈមូលហេតុនៃការឆាបឆេះ កំពុងស្រាវជ្រាវ ដោយអគ្គិភ័យនេះ បានឆេះទីតាំង ថ្មបេតុង ទំហំ ១០ម៉ែត្រ X ២៥ម៉ែត្រ ចំនួន២ល្វែង រួមមានម៉ូតូចំនួន ០២គ្រឿង ធុងបាស ៤០គ្រឿង, សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់មួយចំនួន និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

តែសូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ ក៏បានបណ្តាលឲ្យមន្ត្រីពន្លត់អគ្គិភ័យម្នាក់ រងរបួសចំចង្កេះ ពេលកំពុងប្រតិបត្តិការជួយសង្គ្រោះផងដែរ ដោយរថយន្តការិយាល័យអគ្គិភ័យ​ ចំនួន១៩គ្រឿង បានចុះមកអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន ១៩ឡាន ស្មើរនឹង ៧៦ម៉ែត្រគូប ។

-រថយន្តជំនួយ៖

-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ស្មើនឹង ០៦ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានស្មើនឹង ០៨ម៉ែត្រគូប ។

​-​ ពន្លត់ចប់​ :​ នៅម៉ោង ១២នឹង០០នាទីថ្ងៃត្រង់ នាថ្ងៃខែ ឆ្នាំដដែល៕ មេសា+វិចិត្រ


Telegram