រថយន្ដ​ ស៊េរី​ទំនើប​Ford Mustang បុក​ពី​ក្រោយ​ម៉ូតូ​អគ្គិសនី​ ស្លា..ប់បុរសម្នាក់យ៉ាងរ..ន្ធ..ត់
សន្តិសុខសង្គម
278

រាជធានីភ្នំពេញ ៖ បុរសម្នាក់​បើក​រថយន្ដ​ ​ស៊េរី​ទំនើប​ Ford Mustang ក្នុងល្បឿនលឿន បាន​បុក​ពី​ក្រោយ​ម៉ូតូ​អគ្គិសនី​មួយគ្រឿងទៀត ពេញ​ទំហឹង ​បណ្ដាល​ឲ្យ​បុរសម្នាក់​ជាម្ចាស់​ម៉ូតូ ស្លាប់​ភ្លាមៗ​ កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុច​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុងសង្កាត់​កាកាប​ទី១ ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ​ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់​ បើក​រថយន្ដ​ស៊េរី​ទំនើប​ Ford Mustang មួយគ្រឿង ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BW-0080 ក្នុងល្បឿនលឿន បាន​បុក​ពី​ក្រោយ​ម៉ូតូ​អគ្គិសនី​ពេញទំហឹង ​បណ្ដាល​ឲ្យ​បុរសម្នាក់​ជាម្ចាស់​ម៉ូតូស្លាប់​ភ្លាមៗ​។

ក្រោយ​ពេល​កើត​ហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានចុះ​មក​ធ្វើ​ការ​វាស់​វែង ​យក​រថយន្ដ​ និង​ម៉ូតូ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ រីឯ​សព​ជន​រងគ្រោះ​ប្រគល់​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ Mrr Ka


Telegram