រថយន្ដ​ CAMRY បុក​ពី​ក្រោយ​រម៉ក​កង់បីក្រឡាប់​ របួស​ធ្ងន់​ស្រាល២នាក់ ​បន្ត​​បុក​បង្គោល​ភ្លើង​បាក់​រលំ​ដល់​ដីទើបទៅមុខលែងរួច
សន្តិសុខសង្គម
104

រាជធានីភ្នំពេញ ៖ បុរសម្នាក់​បើក​រថយន្ដ​ CAMRY មួយគ្រឿងទៅ​បុក​ពី​ក្រោយ​រម៉ក​កង់បី ពេញទំហឹង ​បណ្ដាល​ឲ្យ​ក្រឡាប់​ ចំណែកមនុស្សប្រុស២នាក់ទៀត ​រងរបួស​ធ្ងន់​ស្រាល​ រួច​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​ទៀត ​បាក់​រលំ​ដល់​ដី ទើបទៅមុខលែងរួច។

ហេតុការណ៍​នេះ បានកើតឡើង នៅវេលា​ម៉ោង១០​យប់ ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៣ នៅតាមបណ្ដោយ​ផ្លូវ​៦០ម៉ែត្រ​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​​មានជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់​ បើក​រថយន្ដ​ CAMRY បាឡែន​មួយគ្រឿង ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AJ-3361 បើកតាបណ្ដោយផ្លូវ៦០ម៉ែត្រ លុះដល់ចំណុចខាងលើ ក៏បាន​បុក​ពី​ក្រោយ​រម៉ក​កង់បី ពេញទំហឹង ​បណ្ដាល​ឲ្យ​ក្រឡាប់ ​និង​មនុស្ស​ប្រុស២នាក់​រងរបួស​ធ្ងន់​ស្រាល​ រួច​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​ទៀត ​បាក់​រលំដល់​ដី។

ក្រោយកើត​ហេតុ ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​ និង​ម៉ូតូរម៉កកង់បីទៅ​រក្សា​ទុក ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ តាមច្បាប់បន្តទៀត ៕ Mrr Ka


Telegram