រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុមប្រដាប់ដោយដុំថ្ម បានធ្វើសកម្មភាពគប់ប្លន់ បុរសម្នាក់ ជិះម៉ូតូHONDA Dream ពាក់ស្លាកលេខ ភ្នំពេញ 1JA-1891 ដែលកំពុងជិះតាមផ្លូវបានសម្រេច បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ដែលជាជនរងគ្រោះ ចេញពីហូបបាយនៅផ្ទះមីង ក៏ជិះម៉ូតូទៅធ្វើការ លុះដល់ចំណុចកើតហេតុ ត្រូវបានក្រុមជនសង្ស័យ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច បណ្ដាលឲ្យម្ចាស់ម៉ូតូរបួសធ្ងន់។
ជនរងគ្រោះ បានឲ្យដឹងថា ម៉ូតូរបស់គាត់ ដែលត្រូវបានចោរប្លន់យកទៅបាត់នេះ ម៉ាក HONDA Dream ពាក់ស្លាកលេខ ភ្នំពេញ 1JA-1891។
ភ្លាមនោះសមត្ថកិច្ចក៏បានមកដល់ បានឲ្យជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសសិន រួចចាំមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតាមក្រោយ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ៕ Mrr Ka