រថយន្តសង្គ្រោះបន្ទាន់កំពុងដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ត្រូវរថយន្តមិនចាំម៉ាកបុកផ្លោងក្រឡាប់ផ្ងារជើង !!!
សន្តិសុខសង្គម
125

រាជធានីភ្នំពេញ៖ រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង កំពុងតែដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ក៏ត្រូវបានរថយន្តមិនចាំម៉ាក និងស្លាកលេខ បុកពេញទំហឹង ផ្លោងក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណាំ ចំណែកអ្នករបួសនៅក្នុងរថយន្តនោះ ត្រូវបានសាច់ញាតិ គ្រូពេទ្យ និងអ្នកដំណើរ ជួយនាំគ្នាយកចេញមកខាងក្រៅ ដាក់លើប្រង់ការ និងប្រញាប់រាយការណ៍ជូនរថយន្តសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាល មកទទួលបន្តបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសង្កាត់ផ្សារកណ្ដាលទីមួយ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង កំពុងតែដឹកអ្នកជំងឺមកពីខេត្ត ឡើងទៅមន្ទីរពេទ្យរដ្ឋ លុះដល់ចំណុកើតហេតុ ក៏ត្រូវបានរថយន្តមិនចាំម៉ាកនិងស្លាកលេខ មកបុកពេញមួយទំហឹង ត្រង់ចំណុចស្តុបរោងកុនលុច្ស ផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្តសង្រ្គោះបន្ទាន់នោះ ក្រឡាប់ផ្ងារជើង ចំណែកអ្នករបួសនៅក្នុងរថយន្តនោះ ត្រូវបានសាច់ញាតិ គ្រូពេទ្យ និងអ្នកដំណើរ ជួយនាំគ្នាយកចេញមកខាងក្រៅ ដាក់លើប្រង់ការ និងប្រញាប់រាយការណ៍ជូនរថយន្តសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាល មកទទួលបន្តបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះមកធ្វើការពិនិត្យវាស់វែង និងកំពុងស្រាវជ្រាវរករថយន្តបង្កខាងលើ មកដោះស្រាយគ្នាតាមច្បាប់ ៕ Mrr Ka


Telegram