ខ្ញុំព្រះករុណាអាត្មាភាពព្រះគ្រូធម្មវិរិយវង្សា ភីន សុភី ជាព្រះចៅអធិការ វត្តនទីវ័ន(ហៅវត្តស្ទឹង) បានប្រារព្ធនៅកម្មវិធី បុណ្យសិតព្រះពុទ្ធរូប ដែលសាងអំពីលោហៈធាតុទាំង៦ប្រភេទ ដើម្បីតម្កល់ទុកនៅក្នុង វត្តនទីវ័ន (ហៅវត្តស្ទឹង) ស្ថិតនៅ ភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ព្រះពុទ្ធរូបដែរធ្វើនោះមានភ្នែន (១.៥ម៉ែត្រ) និងមានកម្ពស់ (២ម៉ែត្រ) បើអស់លោកអ្នកមានសទ្ធាជ្រះថ្លាចូលរួមនៅលោហៈធាតុទាំង៦នោះ បញ្ជាក់តម្លៃ: មាស ១ហ៊ុន = ២០$ លង់ហិន ១គីឡូ = ៥០$ ផ្លាកទីន ១ហ៊ុន =១០$ ទង់ដែង ១គីឡូ = ១០$ ប្រាក់ ໑ហ៊ុន =១០$ ស្ពាន់ ១គីឡូ = ១៥$។
កម្មវិធីបុណ្យ៖ ប្រារព្ធនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ជាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៣:៣០រសៀល ជួបជុំពុទ្ធបរិស័ទធ្វើបទនមស្សការ ព្រះរតនត្រ័យសមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះ។ លុះព្រឹកឡើងថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ជាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៧:០០នាទីព្រឹក រៀបចំយាគូប្រគេនដល់ព្រះសង្ឃ។ វេលាម៉ោង៩:០០នាទីព្រឹក សម្តែងព្រះធម្មទេសនាដោយ ព្រះធម្មវនវាសី ចន្ទមុនី។ លុះសម្តែងព្រះធម្មចប់ហើយចាប់ផ្តើមសិតព្រះពុទ្ធរូបជាកិច្ចបង្ហើយបុណ្យ (សូមញាតិញោមភ្ជាប់នូវបាយសម្ល១ស្រាក់) ។
កន្លែងប្រារព្ធពិធីបុណ្យ៖ ពិធីបុណ្យនេះប្រារព្ធឡើងនៅវត្តនទីវ័ន ហៅវត្តស្ទឹង ដែលស្ថិតនៅភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទំនាក់ទំនងលេខទូរស័ព្ទ 012 37 87 47 / 087 37 87 47 / 067 47 87 37 ឬទំនាក់ទំនងតាមរយៈ Facebook ផ្ទាល់ឈ្មោះ " ចៅអធិការ វត្តស្ទឹង " សូមអរគុណ និង អរព្រះគុណ !!!