ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន៦នាក់ ដែលក្លែងខ្លួនគ្រងស្បង់ជីពរ បន្លំជាព្រះសង្ឃ ដើរឆបោកប្រមូល បច្ចយ័ពុទ្ធបរិស័ទ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនបាន ដកហូតវត្ថុតាងមួយចំនួនធំ ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ១១ថ្ងៃត្រង់ ទី៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនិ៍យ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វរៈសេនីយ៍ឯក ឆេង វុទ្វី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និង សម្របសម្រួលនីតិវិធីច្បាប់ ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ។
ក្នុងនោះ ក៏មានកម្លាំងមន្ទីរយុត្តិធម៌ រួមកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ព្រមទាំងកម្លាំងមូលដ្ឋានស្រុកព្រែនប់ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុផងដែរ ដោយបានចុះឃាត់ជនខិលខូចក្លែងជាព្រះសង្ឃ ដើរឆបោកប្រមូល បច្ចយ័ពុទ្ធបរិស័ទ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុបានចំនួន០៦នាក់ បញ្ជូនទៅ ការិយាល័យព្រហ្មទណ្ឌខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីច្បាប់ ៕