ករណីឃា...ត.ក...ម្ម! ខឹ..ងគេ មកឆ..ក់ត្រីក្នុងប្រឡាយក្រោយផ្ទះរបស់ខ្លួន កា..ប់ស..ម្លា...ប់រហូតស្លា...ប់ រួចយកស...ពមកប្លុងចោលក្នុងព្រៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន
សន្តិសុខសង្គម
501

ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ វេលា ម៉ោង២រសៀល ចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តតាម​យោបល់បញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេ នីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការងារនគរបាល​ព្រហ្មទ័ណ្ឌ​ មានលោកស្រេង សុខា អភិបាល នៃគណ: អភិបា​លស្រុកបាណន់ផង និងដោយ​បានការសម្របសម្រួលលើ​នីតិវិធីពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះ រាជ​អាជ្ញានៃអ​យ្យការអមសា​លា​ដំ​បូងខេត្តបាត់ដំបងផង​នោះ កម្លាំងនគរបាលការិយាល័យជំនាញនគរ​បាល ព្រហ្មទណ្ឌកម្រិត ធ្ងន់ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ និងកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលកន្ទឺ១ បានចុះប្រតិបត្តិការស្រាវជ្រាវ​និងបង្ក្រាបករណី ឃា-ត-ក-ម្ម (ប្រើ-ដំ-ប-ង និងពូ-ថៅ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ គឺឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា ភេទប្រុស អាយុ ៤០​ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែនៅចំ​ណុចដំណាក់ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

សូមបញ្ជាក់ថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី​០៣ ខែធ្នូ ​ឆ្នាំ​២០២៣​ មានការភ្ញាក់ផ្អើលមួយ ដោយសារប្រទះឃើញសា​កសពជនរងគ្រោះឈ្មោះ​ សួន​ ហ៊ីង​ ភេទប្រុស អាយុ​ ៤៣ឆ្នាំរស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ​២ ស្រុកបាណន់​ ខេត្តបាត់ដំបង​ ដេកស្លា-ប់នៅក្នុងគម្ពោតព្រៃ នៅវាលស្រែភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់​ ខណៈដែលក្រុមគ្រួសារបស់សព បានប្តឹងមកសម​ត្ថកិច្ចនគរបាលស្រុកឲ្យជួយ​ស្វែងរក ត្បិតជនរងគ្រោះខាងលើបានចេញពីផ្ទះថាទៅបូមទឹកដាក់​ស្រែតាំងពីយប់ថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២​០២៣​ ហើយបាត់ដំណឹងសូន្យឈឹងរ​ហូត​មក។

តាមលទ្ធផលនៃការពិនិត្យកន្លែងកើតហេតុ និងលើសាកសព​ សមត្ថកិច្ចសន្និដ្ឋានថា​ ជនរងគ្រោះបានស្លាប់ដោយករណីឃា-ត-ក-ម្ម​ ទើបផ្តើមធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ​ រហូតដល់ការ​កំណត់អត្តសញ្ញាណជនដៃដល់ និងឈានដល់ការឃាត់ខ្លួនតែម្តង​ និងដកហូតបាន ពូថៅ ចំនួន ០១ដើម , ដំបង ចំនួន ០១ដើម, ពិលពាក់ក្បាល ចំនួន ០១ និងខោជើងវែងពណ៌​ខ្មៅ(​ស្លៀក ពេល ធ្វើសកម្មភាព) ចំនួន ០១ ។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់រូបនេះបានឆ្លើយ​សារភាពថា​ រូបគេ ពិតជាបានវា-យ និងកា-ប់ជនរ​ងគ្រោះឈ្មោះ សួន ហ៊ីង រហូតដល់ស្លា-ប់ នៅចំណុច​កើតហេតុខាងលើ​ ហើយយកសាកសពទៅទម្លាក់ចោល នៅក្នុងគម្ពោតព្រៃជិតនោះប្រាកដមែន កាលពីយប់ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ រីឯមូល​ហេតុដែលនាំទៅដល់ការកា-ប់-សម្លា-ប់បែបនេះ គឺដោយ​សារខឹងជនរងគ្រោះ តែងតែមកឆក់ត្រីនៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួន កន្លងមក។

ពេលនេះនគរបាលស្រុកកំពុងរៀបចំសំណុំរឿង បញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕


Telegram