ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះមួយកន្លែង ហ៊ុយផ្សែងទ្រលោម​ ក្នុងសង្កាត់ជ័យជំនះ
សន្តិសុខសង្គម
90

រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះមួយកន្លែង ហ៊ុយផ្សែងទ្រលោម បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ប្រញាប់ចុះមកអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង២០នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ចំណុចផ្ទះលេខ ១៤២ អា៨ ផ្លូវ១៧២ ភូមិ៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ឪក មុនីរត្ន ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ។

ចំពោះហេតុការណ៍នេះ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ឆេះទីតាំងប្រភេទ ថ្មបេតុង ទំហំ ០៤ម៉ែត្រ X ៣០ម៉ែត្រ ឆេះតុធ្វើការចំនួន ០១តុ, ឯកសារនិងសម្ភារៈប្រើប្រាស់អស់មួយចំនួន និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

ភ្លាមៗក៏មាន​រថយន្តការិយាល័យ​អគ្គិភ័យ​​ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប ទើបរលត់ទៅវិញ នៅម៉ោង ៣រសៀល ថ្ងៃខែ ឆ្នាំដដែល ៕ មេសា


Telegram