ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅខុនដូបាលី៥
សន្តិសុខសង្គម
99

រាជធានីភ្នំពេញ ៖​ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី ស្រាវជ្រាវឃាត់ខ្លួនបាន នៅចំណុចមុខខុនដូបាលី៥ ផ្លូវចៃកា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចខុនដូបាលី៥ បន្ទប់លេខបេ៦ ជាន់ទី៣២ ផ្លូវចៃកា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ YU SHUANGJUN ភេទ ប្រុស ជនជាតិ ចិន មុខរបរ ចងការប្រាក់ ស្នាក់នៅខុនដូបាលី៥ បន្ទប់លេខបេ៦ ជាន់ទី៣២ ផ្លូវចៃកា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ រថយន្តម៉ាកJEEP WRANGLER ពណ៌ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ២BV-៩៥៣៣, អាវុធខ្លីម៉ាក BABY HI-CAPA 3.8 (ប្រើប្រាស់កម្លាំងហ្គាស់), បង់អាវុធចំនួន ០១ (សម្រាប់បញ្ជូនហ្គាស់), គ្រាប់ជ័រ ពណ៌ ស មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


Telegram