មុខសញ្ញាប្លន់ម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន
សន្តិសុខសង្គម
115

រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ នៅចំណុចមុខកន្លែងលេងអ៊ិនធឺណេតយីហោ៦៣ ផ្លូវលេខ៥១ ភូមិ៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៥៤កែង៥១ ភូមិ៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សួន ចំរើន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០៩អឺ០ហ្សិត ផ្លូវលេខ១៣០ ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងនោះ ភស្តុតាងចាប់យកបានរួមមាន៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខកណ្តាល១K-៤៩៦២។

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខកណ្តាល១K -៤៩៦២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


Telegram