ឃើញបងប្អូនស៊ែរជាច្រើន នៃកិច្ចសម្ភាសន៍លោកជំទាវ សុខរស្មី ម្ចាស់ក្រុមហ៊ុនសារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស ជាមួយនឹងបវរកញ្ញ Miss Planet Cambodia International និយាថា អរ អរ អរ ។
មិនបង្អង់យូរទេ លោកជំទាវសុខរស្មី ម្ចាស់សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស បានបង្ហោះវីដេអូ ដែលបងប្អូនប្រជាពលរដ្ឋនាំគ្នាស៊ែរភ្លូកទឹកភ្លូកដី ដោយរូបគាត់ធ្វើកិច្ចសម្ភាសន៍ជាមួយបវរកញ្ញាកម្មវិធី Miss Planet Cambodia International ហើយកម្មវិធីនេះ បានប្រឡងបញ្ចប់ទៅហើយ ដែលផ្សាយផ្ទាល់នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយ័ន ។
ឃើញបងប្អូនប្រជាពលរដ្ឋនាំគ្នាស៊ែរ អ្នកខ្លះក៏សើច អ្នកខ្លះក៏នាំគ្នាយកពាក្យនោះនិយាយគ្នាលេងសើច តែគួរឲ្យសរសើរចិត្តរបស់លោកជំទាវ សុខ រស្មី គាត់មិនប្រកាន់ខឹងអីនោះទេ គាត់បែរជាផុសទៅលើPageគាត់សើចបន្ថែម ជាមួយបងប្អូនប្រជាពលរដ្ឋទៅវិញ។
មួយរយៈកន្លងមកនេះ លោកជំទាវសុខរស្មីម្ចាស់សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស បានចូលរួមធ្វើការងារសង្គមជាច្រើន ហើយតែងតែជួយបងប្អូនដែលមានទុក្ខលំបាក ក៏ដូចជាក៏សិល្បៈក៏សិល្បៈការិនី ដែលជួបទុក្ខលំបាក តែងតែឃើញវត្តមានរបស់លោកជំទាវសុខរស្មី តែងតែចូលរួម មិនថាទៅដល់ទីណាទីជិតទីឆ្ងាយនោះទេ។ ហើយជាពិសេស មួយរយៈមុនលោកជំទាវ សុខ រស្មី ម្ចាស់សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស រួមជាមួយនឹងស្វាមីលោកឧកញ៉ា ឡោក ដារិទ្ធ បានចូលរួមផ្ដល់ Sponsor កម្មវិធី Miss Planet Cambodia ដែលជាកម្មវិធីបវរបញ្ញាពិភពលោក ហើយលោកបានចូលរួមជាមួយបវរកញ្ញា៤៣ប្រទេស ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរសម័យជំនាន់លង្វែក ដែលធ្វើនៅទឹកដីអច្ឆរិយៈខេត្តសៀមរាប ដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ អោយពិភពលោកបានស្គាល់ នៅក្នុងកម្មវិធីប្រលងនេះផងដែរ បវរកញ្ញាទាំងនោះ បានប្រាប់ TVFB ថាគាត់ស្រឡាញ់វប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ប្រទេសខ្មែរ ហើយពួកគាត់ និងពាំនាំវប្បធម៌របស់ប្រទេសកម្ពុជាយើង ទៅឲ្យពិភពលោកនិងប្រទេសរបស់គាត់បានស្គាល់កាន់តែច្រើនថែមទៀត ចំណែកមុខម្ហូបដែលពួកគាត់ចូលចិត្ត គឺប្រហុកដុតរបស់ប្រទេសកម្ពុជា មាន់ដុត និងម្ហូបជាច្រើនមុខទៀត ហើយយើងតែងតែឃើញលោកជំទាវ សុខ រស្មី និងស្វាមី តែងតែមានសកម្មភាពចូលរួមជួយលើកស្ទួយ ប្រពៃណីសិល្បៈខ្មែរ និងចូលរួមធ្វើបុណ្យដាក់ទានជាច្រើនដែលឃើញហើយគួរអោយសរសើរ ៕