គ្រាន់តែដើរទៅនិយាយ និងសួរនាំបន្តិចសោះ ស្រាប់តែមានបុរសម្នាក់ ដោះអាវ ដកកាំភ្លើងខ្លីអាមេគំរាម ផ្អើលសមត្ថកិច្ចទាំងយប់
សន្តិសុខសង្គម
167

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈគ្រាន់តែដើរទៅនិយាយ និងសួរនាំបន្តិចសោះ ស្រាប់តែមានបុរសម្នាក់ ដោះអាវ បានដកកាំភ្លើងខ្លីអាមេ ធ្វើឲ្យពលរដ្ឋភ័យខ្លាចរត់ទៅប្តឹងសមត្ថកិច្ចនៅម្ដុំបឹងសាឡាង ។

ហេតុការណ៍នេះបានកើតឡើង នាវេលាម៉ោង៣យប់ត្រូវនិងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលូរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសម្ដីពីបុរសម្នាក់ ដែលត្រូវជាក្មួយគេគប់បែកក្បាល បានរៀបរាប់ថា មុនពេលកើតហេតុ គាត់និងក្មួយប្រុសរបស់គាត់ បានត្រូវក្មេងៗនៅក្នុងភូមិ គប់ត្រូវក្បាល រួចក៏បាននាំគ្នាដើរទៅសួរនាំ ថាតើមានរឿងអី បានក្មួយគាត់បែកក្បាល? លុះដើរទៅវិញ ស្រាប់តែមានបុរសម្នាក់ អត់ពាក់អាវ បានដើរមកសួរនាំវិញ ហើយបានយកដកកាំភ្លើងខ្លី អាមេគំរាមបាញ់ បង្កការភិតភ័យតែម្តង ។

ក្រោយពេលកើតហេតុភាគីម្ខាងទៀត ក៏បានទៅដាក់ពាក្យប្ដឹង ដើម្បីអោយសមត្ថកិច្ចជួយចាត់ការទៅតាមច្បាប់ផងដែរ ។

ជុំវិញករណីនេះ អង្គភាពTVFB បានទាក់ទងទៅកាន់ លោកអធិការនគរបាលខណ្ឌទួលគោក លោកបានបញ្ជាក់ថា ជុំវិញករណីនេះនៅមិនទាន់ច្បាស់នៅឡើយទេ ខណៈដែលរហូតមកទល់ពេលនេះសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកើតហេតុដើម្បីស្រាវជ្រាវបន្ថែម ៕ Mrr Ka


Telegram