ឈាមស្រែកស្បែកហៅ ! ឃា..ត...កដែលស..ម្លា...ប់.ស.....ង្សារខ្លួនឯង រួចបង្វែងដានកុំឲ្យគេដឹង ពេលនេះសមត្ថកិច្ចចា....ប់ខ្លួនហើយនៅខេត្តសៀមរាប!!!
សន្តិសុខសង្គម
474

រាជធានីភ្នំពេញ ៖ ឈាមស្រែកស្បែកហៅ ! ពេលនេះឃាតក ដែលជាសង្សារសម្លាប់ នារីជាសង្សាររបស់ខ្លួន រួចយកទៅព្យួរក បង្វែងដានជាករណីចងកសម្លាប់ខ្លួន កុំឲ្យគេសង្ស័យ នៅក្នុងបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលល្ងាចមិញ ពេលនេះឃាតករត្រូវបានសមត្ថកិច្ចចាប់បានហើយ នៅក្នុងខេត្តសៀមរាប ។

សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលខ្លាំង ខណៈឪពុកម្តាយបាត់កូន ២ថ្ងៃមកហើយ រកមិនឃើញ បែរជាមកឃើញកូនស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ដោយសភាពចងក និងមានសោរចាក់ទ្វារពីខាងក្រៅទៅវិញ ខណៈសមត្ថកិច្ចបើកការស្រាវជ្រាវ ធ្វើកោសល្យវិច្ឆ័យ ទើបដឹងថា នាងត្រូវបានជនដៃដល់ម្នាក់ សង្ស័យជាសង្សារ ខ្ទប់មាត់និងច្រមុះរហូតស្លាប់ រួចលើកសពទៅព្យួរក បង្វែងដានថាជាករណីចងក ស្លាប់ខ្លួនឯងកុំឲ្យគេសង្ស័យ! ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ជាង៤ល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែង ជាន់ទី២ ផ្ទះលេខ២៣៣ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីសាច់ញាតិ បានប្រាប់ TVFB ឲ្យដឹងថា សពដែលស្លាប់មានឈ្មោះ ស៊ីម រ៉ាឌី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ រស់នៅក្នុងឃុំព្រៃគុយ ខេត្តកំពង់ធំ ស្នាក់នៅបន្ទប់ជួល ផ្សេងពីបន្ទប់ដែលកើតហេតុនេះ លេខ១២C ទីតាំងផ្ទះគ្មានលេខ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានៅភ្នំពេញ និងបានបាត់ខ្លួន ២ថ្ងៃមកហើយ ពោលគឺតាំងពីថ្ងៃទី៥ ខែធ្នូ មកម្ល៉េះ លុះដល់ថ្ងៃកើតហេតុ អ្នកជិតខាងធំក្លិនស្អុយចេញពីបន្ទប់ជួលជាន់ទី២ មួយកន្លែង ដែលបន្ទប់នេះអ្នកជួលជាមនុស្សប្រុស លុះអើតមើលក៏ឃើញសពនារីរងគ្រោះស្លាប់ហើមស្អុយ ក្នុងសភាពចងក តែចម្លែកត្រង់មានសោរចាក់ទ្វារពីខាងក្រៅទៅវិញ ។ ចំណែកខាងប្រុសនោះ គេចខ្លួនបាត់ទៅហើយ មិនឃើញនៅទីតាំងកើតហេតុនោះទេ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។

ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យក្រុង បានចុះមកធ្វើការពិនិត្យទីតាំងកើតហេតុ ក្រយ៉ៅដៃ និងពិនិត្យសពយ៉ាងយកចិត្តទុកដាក់ និងបានបញ្ជាក់ថា នារីខាងលើស្លាប់ដោយសារតែ អំពើឃាតកម្ម ខ្ទប់មាត់និងច្រមុះរហូតស្លាប់ រួចលើកសពទៅព្យួរក បង្វែងដានថាជាករណីចងក ស្លាប់ខ្លួនឯងកុំឲ្យគេសង្ស័យ ខណៈដែលលើអាខោនហ្វេសប៊ុករបស់ជនដៃដល់នេះ ២ថ្ងៃមុន បានស៊ែររូបភាពមួយ​ដែលសរសេរថា« បើខ្ញុំមិនបានអ្នក អ្នកផ្សេងក៏មិនបានអ្នកដូចគ្នា » ។

សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យាតាមប្រពៃណី ក្រោមការជួយសង្គ្រោះពីខាងកងកម្លាំង ៧១១ កងពលតូចលេខ ង ៧០ បានចេញរថយន្តសាមុយ ជួយដឹកសពនារីខាងលើ ទៅដល់ស្រុកកំណើតនិងបានចូលថវិកាបុណ្យ ២០ម៉ឺនរៀលផងដែរ ៕ មេសា


Telegram