ក្មេងទំនើង៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ ក្រោយឆែកឆេររកឃើញកាំបិ...តបុង័តោជាប់ខ្លួន
សន្តិសុខសង្គម
140

រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣និង៣០នាទីរសៀល បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ខណៈកម្លាំងចុះអនុវត្តគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយធ្វើការឆែកត្រួតពិនិត្យរកឃើញវត្ថុតាងមួយចំនួន នៅចំណុចលើផ្លូវលេខ៥៦៦ កែងផ្លូវលេខ២៨៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្មេងទំនើងចំនួន០៤នាក់នេះរួមមាន៖

១-ឈ្មោះ សុខ ណេង ហៅ ៥០០ ភេទប្រុស ជនជាតិខ្មែរ មុខសិស្ស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

២-ឈ្មោះ ឈុន ចាន់ដារ៉ា ហៅ តឹង ភេទប្រុស ជនជាតិខ្មែរ មុខសិស្ស ស្នាក់នៅផ្ទះមិនចាំ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

៣-ឈ្មោះ ចាន់ ថារតនា ហៅ ក្តាម ភេទប្រុស ជនជាតិខ្មែរ មុខសិស្ស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

៤-ឈ្មោះ សុដារ៉ូ ហៅ រ៉ូ ភេទប្រុស ជនជាតិខ្មែរ មុខសិស្ស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ក្នុងនោះវត្ថុតាងចាប់យក៖ កាំបិតប៉័ងតោចំនួន០១ដើម។

បច្ចុប្បន្នក្មេងទំនើងខាងលើ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា និងដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យក្មេងទំនើងខាងលើត្រឡប់ទៅផ្ទះវិញ ដោយមានអាណាព្យាបាលមកធានា ដើម្បីយកទៅអប់រំបន្ត៕


Telegram