សូមគោរពជម្រាបជូន បងប្អូនទាំងអស់ឲ្យបានជ្រាបថា
នាងខ្ញុំ គឹម សុធា ហៅលីណា អគ្គនាយក TVFB សូមជម្រាបជូនដំណឹងថា មានតេលេក្រាមក្លែងក្លាយ បានយករូបថត របស់នាងខ្ញុំ ទៅបង្កើតជាអាខោនក្លែងក្លាយដាក់ឈ្មោះ « Koeut Linna » ហើយឆាតទៅកាន់បុគ្គលផ្សេងទៀត ក្នុងចេតនាទុច្ចរិតណាមួយ នោះនាងខ្ញុំមិនទទួលខុសត្រូវទេ ។
នាងខ្ញុំសូមប្រកាស បដិសេធអាខោននេះទាំងស្រុង មិនមែនជារបស់នាងខ្ញុំនោះទេ ដូច្នោះបើបងប្អូនឃើញអាខោនតេលេក្រាមនេះឆាតទៅ សូមកុំតប និងសូមប្រកាសឲ្យសមត្ថកិច្ចជំនាញ ជ្រាបជាដំណឹង និងជួយស្វែងរក ជនអនាមិកខាងលើដែលបានយករូបនាងខ្ញុំទៅប្រើ ដើម្បីចាត់វិធានការតាមច្បាប់ ៕