ជនសង្ស័យ៩នាក់សុទ្ធតែជាជនបរទេស​ ផ្ទុះហិ...ង្សាយកកាំ..បិ..តបុង័តោកា...ប់គ្នានៅបឹងកេងកង ត្រូវសមត្ថកិច្ចឃា..ត់ខ្លួន
សន្តិសុខសង្គម
152

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទីយប់ កម្លាំងជំនាញព្រហ្មទណ្ឌ​ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលរដ្ឋបាលខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់​ ពីបទហិង្សាដោយចេតនា (ប្រើកាំបិតបុ័ងតោ កាប់ បង្ករបួសស្នាម​) នៅចំណុច​ ផ្លូវព្រះមុន្នីវង្ស​ កែងផ្លូវ ៣៩២​ ភូមិ៩​ សង្កាត់បឹងកេងកងទី១​ ​ខណ្ឌបឹងកេងកង។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន០៩ នាក់​ ឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ WU TSUNG HING​ ភេទប្រុស​ សញ្ជាតិចិន​។

២-ឈ្មោះ​ LAZARE ភេទប្រុស​ សញ្ជាតិកាំម៉ូរ៉ូន​។

៣-ឈ្មោះ​ YANG SHANG LIN ភេទប្រុស​ សញ្ជាតិចិន​។

៤-ឈ្មោះ​ LIN WEI TING​ ភេទប្រុស​ សញ្ជាតិចិន​។

៥-ឈ្មោះ​ WU TING SHENG ភេទប្រុស​ សញ្ជាតិចិន​។

៦-ឈ្មោះ​ CHEN YU SHANG ភេទប្រុស សញ្ជាតិចិន។

៧-ឈ្មោះ​ HUANG YU CHEN ភេទប្រុស សញ្ជាតិចិន។

៨-ឈ្មោះ​ WEI MIN KAI ភេទប្រុស សញ្ជាតិចិន។

៩-ឈ្មោះ​ ឈិន​ ម៉េង ភេទប្រុស សញ្ជាតិចិន។

ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទដៃ ០៩ គ្រឿង, កាំភ្លើងខ្លី ០១ ដើម ម៉ាកឡុក១៩ ពណ៌ខ្មៅ បង់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១០គ្រាប់, កាបូបស្ពាយចំហៀង ០១, អត្តសញ្ញាណប័ណ្ឌខ្មែរ ០១, កាតគ្រីសម្គាល់រថយន្ត ០១, ប័ណ្ណបើកបរ ០១, ប័ណ្ណសម្គាល់ការងារ ០១, កាតធនាគា ០៥, កាតកាន់កាប់កាំភ្លើង ០១,ប្រាក់ ១៥០០ដុល្លារ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង​ខាងលើ កម្លាំងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល​រាជធានីភ្នំពេញ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕


Telegram