មុខសញ្ញាចាស់ សកម្មខាងលួចម៉ូតូ២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន ខណៈដក.កាំ..ភ្លើ..ងបា..ញ់រះមកលើសមត្ថកិច្ចនៅសួនវត្តបុទុម ត្រូវចំលោកអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ របួ..សធ្ង..ន់!
សន្តិសុខសង្គម
253

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងនៅសួនច្បារវត្តបុទុម កាលពីវេលាម៉ោងប្រហែល ៨យប់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៣ ខណៈជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាចាស់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណីលួចយកម៉ូតូ ហើយក្នុងប្រតិបត្តិការនេះ ជនសង្ស័យបានដកកាំភ្លើងបាញ់រះមកលើសមត្ថកិច្ច ត្រូវចំលោកឧត្ដមសេនីយ៍ត្រី ប៊ុត វណ្ណរដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បណ្តាលឲ្យរបួសធ្ងន់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យ កាលម៉ែត។

ក្នុងនោះ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុនោះ មានករណីលួច (កាច់សោ-កម៉ូតូ ឈានដល់ ផ្ទុះ អាវុធ) នៅចំណុចផ្លូវ២៤៦ កែងផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ បង្កដោយជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាចាស់ ត្រូវបានកម្លាំងព្រហ្មទណ្ឌក្រសួង ធ្វើការបង្រ្កាប ប៉ុន្តែជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ មានកាំភ្លើងខ្លី ក៏ដកមកបាញ់រះ មកលើកម្លាំងព្រហ្មទណ្ឌក្រសួង បណ្ដាលឱ្យមានរបួស ពោលគឺត្រូវចំលោកឧត្ដមសេនីយ៍ត្រី ប៊ុត វណ្ណរដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បណ្តាលឲ្យរបួសធ្ងន់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យ កាលម៉ែត។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅក្រសួងដើម្បីសាកសួរ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យ រដ្ឋបាល សរុប តំណាង ឯកឧត្ដម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បាននាំយកថវិការបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ ចំនួន ៥,០០០$(ប្រាំពាន់ដុល្លារ) សួរសុខទុក្ខលោកឧត្ដមសេនីយ៍ត្រី ប៊ុត វណ្ណរដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យ កាលម៉ែតផងដែរ ៕



Telegram