កម្លាំងនគរបាលព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី​ជួញដូរគ្រឿងញៀន និងករណី លួចគោ​ យ៉ាងសកម្មនៅក្នុងខេត្តប៉ៃលិន​
សន្តិសុខសង្គម
177

ប៉ៃលិន៖នៅ​ថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០២៣ វេលាម៉ោង ១០:៤០នាទី ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោក​ ឧត្តមសេនីយ៍ត្រី ស្រី​ សាម៉ុន​ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ​ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុកបវេល ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ​ ៣៥ក/២៣​ ចុះថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៣​ ចេញដោយ​ ឯកឧត្តម​ គឹម​ ម៉េង​ ចៅក្រមជំនុំជម្រះ​ នៃសាលាដំបូងខេត្តប៉ៃលិន​ លេីឈ្មោះ​ សាគុណ​ យីង​ ភេទប្រុស​ អាយុ​ ៥៣ឆ្នាំ​ មុខរបរ​ ចិញ្ចឹមពពែ​ ពីបទ​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ និងមានជាប់ពាក់ព័ន្ធករណី​ លួចគោ​ យ៉ាងសកម្មនៅក្នុងខេត្តប៉ៃលិន​ នៅចំណុច​ភូមិកំពង់ចម្លងក្រោម​ ឃុំសាលាក្រៅ​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ យកមកកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ​ ។

លុះដល់វេលាម៉ោង​ ១៦:០០នាទី​ ថ្ងៃ​ ខែ​ ឆ្នាំ​ដដែល​ ដោយមានការសម្របសម្រួលនីតិវិធីពីលោក​ ប៊ន​ ចាន់បូនិត្យ​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងជំនាញបានបន្ត សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកបវេល​ និងកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ឃុំ​តាគ្រី​ ធ្វេីការឃាត់ខ្លួនឈ្មោះ​ ណុប​ គង្គា​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំ​ មុខរបរ​ រត់តាក់សុី ដែលបច្ចុប្បន្នរស់នៅភូមិកំពង់ចម្លងលេី​ ឃុំតាក្រី ស្រុកកំរៀង​ ខេត្តបាត់ដំបង ដែល​មានជាប់ពាក់ព័ន្ធករណី​ លួចគោ​ យ៉ាងសកម្មនៅក្នុងខេត្តប៉ៃលិន​ យកមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់​អយ្យការអមសាលាដំបូងខេត្តប៉ៃលិន អនុវត្តតាមនីតិវិធីច្បាប់​ ។

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត បានអំពាវនាវអោយប្រជាពលរដ្ឋដែលចញ្ចឹមគោ និងប្រជាពលរដ្ឋទូទៅ ត្រូវប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ គោក្របី ក្នុងករណីមានការលួច ឬមានបទល្មើសផ្សេងៗដែលកើតឡើងសូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចដែលនៅជិតបំផុត ឬតាមរយ:លេខទូរស័ព្ទប្រចាំបញ្ជារលេខ0977780025។


Telegram