ក្មេ..ងទំនើ..ង៨នាក់ ដេ..ញវា....យគ្នាទៅវិញទៅមក ក្នុងក្រុងស្វាយរៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដកហូតម៉ូតូ៣គ្រឿង
ខេត្តស្វាយរៀង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ស្តីពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង នៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងបានចំនួន ចំនួន ០៨នាក់ ប្រុស ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក នៅក្នុងក្រុងស្វាយរៀង និងបានដកហូត ម៉ូតូចំនួន ០៣គ្រឿង។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំងអស់ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័ស មកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមរយៈលេខទូរស័ព្ទ Hotline 0977780007