ក្មេ...ងទំនើ...ង០៥នាក់ ដេ..ញវា..យគ្នា ត្រូវនគរបាលស្រុករំដួល បង្ក្រាបបាន
ខេត្តស្វាយរៀង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ស្តីពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង នៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល ដឹកនាំដោយលោកវរសេនីយ៍ឯក មាស ធួក អធិការនគរបាលស្រុករំដួល បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងបានចំនួន ចំនួន ០៥នាក់ ប្រុស ក្នុងចំណោមបក្ខពួក ១០នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក នៅក្នុងស្រុករំដួល និងបានដកហូត ម៉ូតូចំនួន ០៣គ្រឿង និងកាំបិតចំនួន ០២ដើម។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំងអស់ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័ស មកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមរយៈលេខទូរស័ព្ទ Hotline 0977780007