រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកប្រកបរបរម៉ាស្សា កោសជប់ម្នាក់ ងើបពីដេកមក ចោទប្រុសម្នាក់ថាបានលួចទូរសព្ទរបស់ខ្លួន រហូតឈ្លោះគ្នាបែកផ្សែង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច ចុះមកនាំទៅប៉ុស្តិ៍ដោះស្រាយគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារ ៧មករា ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោង ៣ទៀបភ្លឺ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៣ ។
តាមប្រភពព័ត៌មានពីស្ត្រីអ្នកប្រកបរបរម៉ាស្សា កោសជប់ខាងលើ បានឲ្យដឹងថា គាត់កំពុងតែដេកលង់នៅកន្លែងម៉ាស្សារបស់គាត់ លុះងើបឡើងក៏បាត់ទូរសព្ទ គាប់ជួនពេលនោះ ក៏ឃើញបុរសម្នាក់ដើរកាត់មុខនោះ ទើបស្រែកឲ្យរឈប់ តែបុរសនោះក៏មិនហ៊ានឈប់ ក៏ដើរទៅម្តុំផ្សារ៧មករា គាត់ក៏ស្រែកឆោឡោ រហូតឈ្លោះគ្នាបែកផ្សែង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច ចុះមកនាំទៅប៉ុស្តិ៍ដោះស្រាយគ្នា និងសាកសួរតាមនីតិវិធីច្បាប់ តែទោះបីជាយ៉ាងណា ករណីនេះយើងមិនទាន់ដឹងថា ការដោះស្រាយគ្នាទៅជាយ៉ាងណានោះទេ ក្រោយចូលទៅកាន់ប៉ុស្តិ៍សមត្ថកិច្ច ៕ Mrr Ka