ឃាត់ខ្លួនបានម្នាក់ ២នាក់ទៀតរត់បាត់ ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅព្រែកឯង
សន្តិសុខសង្គម
79

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឯង ឃាត់ខ្លួន ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឯង ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ ប្រព្រឹត្តល្មើសនៅផ្ទះគ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អឿន ប៊ុនយៀប ភេទប្រុស ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។

ក្នុងនោះ ដកហូតវត្ថុតាង៖ ម៉ូតូ ១គ្រឿង (ជិះធ្វើសកម្មភាព), កៅអីឈើ៨ និងតុឈើ១។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Telegram