រាជទាយាទស៊ុយអែត ព្រះនាង Victoria​និងព្រះស្វាមីDaniel ឆ្លងកូវីដ​១៩
អន្តរជាតិ
175

អន្តរជាតិ៖ សារព័ត៌មានចិន ស៊ីនហួរ បានចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ទូរទស្សន៍របស់ស៊ុយអែត​(SVT) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រាជទាយាទស៊ុយអែត ព្រះនាង Victoria​ និងស្វាមីរបស់ទ្រង់គឺព្រះអង្គម្ចាស់ Daniel បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។​

លោកស្រី Margareta Thorgren អ្នកគ្រប់គ្រង់ព័ត៌មានរបស់តុលាការរាជវង្ស បានប្រាប់ SVT ថា ព្រះរាជវង្សានុវង្សទាំងពីរបានធ្វើចត្តាឡីស័កកាលពីថ្ងៃពុធ បន្ទាប់ពីមានអាការៈដូចផ្តាសាយ។ លោកស្រីបន្តថា «ព្រះអង្គនិងព្រះនាង បានបង្ហាញរោគសញ្ញាដូចជំងឺផ្តាសាយតូច ប៉ុន្តែមានអារម្មណ៍ល្អនៅពេលនេះ»។

បុត្រៗរបស់ទ្រង់ គឺព្រះនាង Estelle និងព្រះអង្គ Oscar ក៏កំពុងធ្វើចត្តាឡីស័កនៅព្រះរាជដំណាក់ផងដែរ៕

ប្រភព៖ សារព័ត៌មានចិន ស៊ីនហួរ


Telegram