កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ​បើកការបាញ់ប្រហារលើចលនាតវ៉ាដ៏ធំបំផុតមួយ​ប្រឆាំង​នឹងរបបគ្រប់គ្រងយោធា​ សម្លាប់មនុស្សយ៉ាងតិច៥នាក់​
អន្តរជាតិ
143

អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កងកម្លាំងរបបមីយ៉ាន់ម៉ា បានបើកការបង្ក្រាបយ៉ាងទូលំទូលាយបំផុតរបស់ពួកគេ ក្នុងរយៈពេលពីរសប្តាហ៍លើការធ្វើបាតុកម្មប្រឆាំងនឹងរបបផ្តាច់ការ នៅថ្ងៃអាទិត្យ ដោយបានសម្លាប់ក្រុមបាតុករយ៉ាងតិច​៥ នាក់ និងធ្វើឱ្យរបួសនិងចាប់ខ្លួនមនុស្សជាច្រើននៅទូទាំងប្រទេស។

ចាប់តាំងពីព្រឹកព្រលឹមនៅថ្ងៃអាទិត្យ ទាហាន ប៉ូលីសនិងប៉ូលីសស៊ីវិល ក៏បានចេញកម្លាំងនៅតាមកន្លែងបាតុកម្មនានានៅក្នុងទីក្រុងនានា ដោយដេញតាមក្រុមបាតុករនៅពេលដែលពួកគេដើរដង្ហែគាំទ្រដល់បដិវត្តនិទាឃរដូវនៅមីយ៉ាន់ម៉ា ចលនាដែលចូលរួមដោយក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសក្រៅដើម្បីបង្ហាញ។ គាំទ្រដល់រដ្ឋាភិបាលរួបរួមជាតិរបស់មីយ៉ាន់ម៉ានិងគោរពវីរៈជនដែលត្រូវបានសម្លាប់ដោយកងយោធាភូមា។

ក្រុមអ្នកតវ៉ាដោយសន្តិវិធី បានប្រឈមមុខនឹងការបង្ក្រាបដ៏សាហាវ មុនពេលពួកគេកំពុងប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងជាច្រើន។

នៅក្រុងម៉ាន់ដាឡាយ យ៉ាងហោចណាស់មានក្រុមបាតុករ៤នាក់ ត្រូវបានចាប់ខ្លួន នៅពេលដែលពួកគេកំពុងប្រមូលផ្តុំគ្នាតាមផ្លូវ ខណៈដែលមន្រ្តីអាវុធហត្ថប្រដាប់អាវុធបានដេញតាមពួកគេ។ កម្លាំងរបស់របបនេះបានបន្តធ្វើការស្រាវជ្រាវនិងធ្វើការចាប់ខ្លួនពេញមួយថ្ងៃ។

យ៉ាងហោចណាស់មនុស្ស ៥ នាក់ត្រូវបានចាប់ខ្លួននៅMogoke នៅក្នុងក្រុងម៉ាន់ដាឡាយកាលពីថ្ងៃអាទិត្យ។ យ៉ាងហោចណាស់មានយុវជនចំនួន ១៤ នាក់ត្រូវបានចាប់ខ្លួន ហើយចំនួនមនុស្សដែលមិនបានបញ្ជាក់អះអាងត្រូវបានរងរបួស។

ក្រុមអ្នកតវ៉ាប្រឆាំងនឹងរបបនៅក្រុងហាប់ផាន់នៃរដ្ឋកាឈិន បាននិយាយថា កម្លាំងរបបក៏បានបើកការបង្ក្រាបដ៏ឃោរឃៅប្រឆាំងនឹងពួកគេ ដោយបាញ់ដោយផ្ទាល់និងប្រើគ្រាប់បែកដៃនៅព្រឹកថ្ងៃអាទិត្យ។ ក្នុងពេលបង្ក្រាបនោះបុរសម្នាក់​អាយុ​៣៣ ឆ្នាំត្រូវបានសម្លាប់ បន្ទាប់ពីត្រូវគេបាញ់ចំក្បាល និងមនុស្សជាង ២០ នាក់បានរងរបួស។

ទោះបីជាមានការចាប់ខ្លួននិងការបង្ក្រាបដ៏សាហាវក៏ដោយ ក៏ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទូទាំងប្រទេស បានបន្តធ្វើបាតុកម្មដោយសន្តិវិធីប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។

គិតត្រឹមល្ងាចថ្ងៃអាទិត្យយ៉ាងហោចណាស់មនុស្ស ៧៦៤ នាក់ត្រូវបានសម្លាប់ដោយរបបនេះ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ និងច្រើនជាង ៣៥០០ នាក់កំពុងត្រូវបានឃុំខ្លួន៕ ប្រភព៖ The Irrawaddy ប្រែសម្រួល៖ នង ណារិន

Telegram