ស្ត្រីជនជាតិចិនម្នាក់ ត្រូវបានបាញ់សម្លាប់ដោយកងយោធាភូមា ខណៈដែលអង្គុយចាំចាក់វ៉ាក់សាំង
អន្តរជាតិ
187

អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ជនស៊ីវិលជនជាតិមីយ៉ាន់ម៉ា និងជនជាតិចិនម្នាក់ទៀត ត្រូវបានបាញ់សម្លាប់ដោយទាហាន ក្នុងទីក្រុងធំបំផុតទី ២ របស់ប្រទេសនេះកាលពីថ្ងៃពុធ។ ស្ត្រីដែលអង្គុយនៅក្នុងឡានពេលដែលនាងត្រូវបានគេបាញ់នោះ បានក្លាយជាជនជាតិចិនទី ៤ ដែលត្រូវបានសម្លាប់ដោយទាហាន ចាប់តាំងពីមានរដ្ឋប្រហារខែកុម្ភៈ។

ស្រ្តីឈ្មោះ Ma Ni Ni Win (aka Ah Wei) អាយុ ៣០ ឆ្នាំ ត្រូវគ្រាប់កាំភ្លើងនៅជិតមន្ទីរពេទ្យកម្មករក្នុងទីក្រុង Mandalay ។ នាងកំពុងរង់ចាំវេនរបស់នាងដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ នៅមន្ទីរពេទ្យ។

សាក្សីបាននិយាយថា ទាហាននៅក្បែរនោះ បានបាញ់រះចំនួន ៤ គ្រាប់ ទៅលើអ្នកជិះម៉ូតូម្នាក់ដែលមិនអើពើនឹងបទបញ្ជារបស់ពួកគេ ដើម្បីបញ្ឈប់ ហើយនិងបានវាយស្ត្រីនោះ។ ចំណែកអ្នកបើកបរម៉ូតូបានរត់គេចខ្លួនបាត់។

Ah Wei ត្រូវបានប្រកាសថាស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។

នៅក្នុងទីក្រុងដដែលនោះ ឈ្មោះ Kyal Sin អាយុ ១៩ ឆ្នាំ (ហៅ Deng Jia Xi) ត្រូវបានគេបាញ់ចំក្បាលចំពេលការបង្ក្រាបរបស់កងទ័ពទៅលើការតវ៉ាមួយកាលពីខែមីនា។ ក្រោយមករបបនេះបានអះអាងថា នាងត្រូវបានបាញ់សម្លាប់ដោយអ្នកតវ៉ាដទៃទៀត។

ក្នុងខែដដែលនោះ Khant Nyar Hein (ហៅលីនយ៉ាវហ្សុង) អាយុ ១៨ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយប៉ូលីសនៅទីក្រុងយ៉ាំងហ្គោន ចំពេលមានការបង្ក្រាបរបស់កងកម្លាំងសន្តិសុខ ទៅលើក្រុមបាតុករប្រឆាំងនឹងរបបនេះហើយក្រោយមកបានស្លាប់ដោយសាររបួសរបស់គាត់។

ជនរងគ្រោះម្នាក់ទៀតឈ្មោះ Kyaw Win Ko (ហៅតាតៃ) ត្រូវបានកម្លាំងសន្តិសុខបាញ់សម្លាប់នៅថ្ងៃទី ១៤ ខែមីនានៅភាគខាងជើង ទីក្រុងយ៉ាំងហ្គោន៕ ប្រភព៖ The Irrawaddy  ប្រែសម្រួល៖ នង ណារិន

Telegram