ប្រទេសឥណ្ឌា៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ នេះ(៦ ឧសភា) ថា ប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា ចំនួនអ្នកស្លាប់ជិត ៤.០០០ នាក់ នៃ COVID-19 និងករណីឆ្លងថ្មីជាង ៤១២.០០០ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
ចំនួនក្រសួងសុខាភិបាលបានបង្ហាញថា មានអ្នកស្លាប់ចំនួន ៣.៩៨០ នាក់ ដែលសរុបកើន ទៅ ដល់២៣០.១៦៨ នាក់ និងករណីថ្មីចំនួន ៤១២,២៦២ករណី នៅប្រទេសឥណ្ឌា ចាប់តាំងពីការរាតត្បាតរាលដាល កើនដល់ ២១,១ លាននាក់។
ការកើនឡើងជាថ្មី បន្ទាប់ពីមានករណីធ្លាក់ចុះជាច្រើនថ្ងៃ ដែលបានធ្វើឱ្យរដ្ឋាភិបាលមានក្តីសង្ឃឹមថា ការកើនឡើងដ៏មហន្តរាយនាពេលថ្មីៗនេះអាចនឹងធូរស្រាល។
ដោយបានកើនឡើងដល់ ៤០២,០០០ កាលពីថ្ងៃសុក្រ ចំនួនករណីប្រចាំថ្ងៃបានធូរស្បើយ នៅថ្ងៃបន្តបន្ទាប់មកនៅត្រឹម ៣៥៧,០០០ នាក់ មុនពេលកើតមានម្តងទៀតកាលពីថ្ងៃអង្គារ។
ការកើនឡើងយ៉ាងខ្លាំងនៃករណី ចាប់តាំងពីចុងខែមីនា បានធ្វើឱ្យគ្របដណ្តប់មន្ទីរពេទ្យជាច្រើនកន្លែង ដោយកង្វះគ្រែថ្នាំនិងអុកស៊ីសែន។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ណារេនដ្រា ម៉ូឌី បានប្រឆាំងនឹងការដាក់ចេញនូវការបិទខ្ទប់ជាថ្មី ទោះបីជាតំបន់ជាច្រើនរួមទាំងរដ្ឋធានីញូវដេលី, ប៊ីហារ និង មហា រ៉ាសត្រា បាន បង្ខំឲ្យ មានការបិទខ្ទប់ក្នុងស្រុកក៏ដោយ៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន