សហរដ្ឋអាមេរិក អនុម័តឲ្យបុគ្គលិករដ្ឋាភិបាលចាកចេញពីប្រទេសឥណ្ឌា ដោយសារការកើនឡើងនូវករណីកូវីដ១៩
អន្តរជាតិ
437

អន្តរជាតិ៖ សារព័ត៌មាន Reuters បានចេញផ្សាយនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានយល់ព្រមលើការចាកចេញ ដោយស្ម័គ្រចិត្តរបស់បុគ្គលិករដ្ឋាភិបាលអាមេរិក ដែលមិនមែនជាគ្រាអាសន្នពីប្រទេសឥណ្ឌា ដោយសារតែមានការកើនឡើងនូវករណី COVID-19។

កាលពីសប្តាហ៍មុន នាយកដ្ឋានបាននិយាយថា សមាជិកគ្រួសាររបស់បុគ្គលិករដ្ឋាភិបាលអាមេរិក អាចចាកចេញពីប្រទេសឥណ្ឌាដោយស្ម័គ្រចិត្ត។

ការ ឆ្លងរាលដាលនៃជំងឺកូរ៉ូណា ដ៏សាហាវលើកទី ២ បានរាលដាលពាសពេញប្រទេសឥណ្ឌា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបង្កើតឲ្យមានកង្វះគ្រែមន្ទីរពេទ្យនិងអុកស៊ីសែនសម្រាប់អ្នកជំងឺ។

ក្រសួងការបរទេសបានណែនាំ ជនជាតិអាមេរិក មិនឱ្យធ្វើដំណើរទៅប្រទេសឥណ្ឌា ហើយបាននិយាយថា អ្នកដែលចង់ចាកចេញ៕ ប្រភព៖  Reuters ប្រែសម្រួល៖ នង ណារិន

Telegram