រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ធុនធំដឹកស្វាយ បុករថយន្ត ALPHARD បណ្ដាលឲ្យរថយន្តដឹកស្វាយក្រឡាប់ផ្ងារជើងត្រង់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង១យប់ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តធុនធំដឹកស្វាយមួយគ្រឿង តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើត មកដល់ស្ដុបពេទ្យជោរី ផ្លូវបំបែកជាបួន ក៏បុកALPHARD ពាក់ស្លាកលេខ ភ្នំពេញ 2BU-3979 ចំពីក្រោយខាងឆ្វេង ធ្វើអោយរថយន្តដឹកស្វាយក្រឡាប់ផ្ងារជើងជះស្វាយពេញផ្លូវ សំណាងមិនមានអ្នករបួស។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka